
កាលពីសប្តាហ៌មុននេះ មានពាក្យចចាមអារ៉ាមបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានការបំពាក់នូវថាមពលថ្មទំហំ 5,000mAh ដូចគ្នាទៅនឹងម៉ូដែលមុនដែលចេញលក់នៅលើទីផ្សារកន្លងមកអញ្ចឹងដែរ។ ទាក់ទងទៅនឹងរឿងថាមពលថ្មនេះដែរ មកដល់ថ្ងៃនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនដែលជាដៃគូររបស់ក្រុមហ៊ុន Samsung បានធ្វើការពងង្រីកថាមពលថ្មសម្រាប់ស្មាតហ្វូនរបស់ខ្លួនកាន់តែធំជាងមុនជាប្រចាំ ប៉ុន្តែសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ គឺនៅតែប្រើប្រាស់ទំហំដដែលនៅឡើយ។ ដូច្នេះជាមួយនិងទំហំ 5,000mAh នេះ គឺមិនមែនជាព័ត៌មានអស្ចារ្យនោះទេ។
យោងតាមការចេញផ្សាយព័ត៌មានថ្មីនភថ្ងៃនេះ ដែលបានចែកចាយដោយអ្នកទម្លាយ Ice Universe ដែលមានប្រភពចេញពីប្រទេសចិន បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានការតម្លើងនូវទំហំរ៉េម 16GB។ ប្រភពខាងលើនេះ បានបន្តថា ការប្រើប្រាស់នូវរ៉េមទំហំ 16GB នេះ គឺនឹងមាននៅលើគ្រប់ម៉ូដែលទាំងអស់នៃម៉ូដែល Ultra បើប្រៀបធៀបជាមួយនិងស្មាតហ្វូន Galaxy S24 Ultra មានទំហំត្រឹមតែ 12GB។

បើមើលទៅលើការលើកឡើងខាងលើនេះ យើងអាចនិយាយបថា ក្រុមហ៊ុន Samsung គឺនៅតែមិនចង់ប្រកួតប្រជែងជាមមួយនិងក្រុមហ៊ុនរបស់ចិនដែលប្រើប្រាស់នូវរ៉េមធំៗ និងអង្គចងចាំធំៗ នៅលើស្មាតហ្វូនថ្នាក់ប្រណិត។ សម្រាប់បវត្តមានរបស់ Galaxy S25 Ultra កន្លងមក ក៏មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការឌីស្សាញរូបរាងដូចគ្នាជាមួយនិងជំនាន់មុនអញ្ចឹង។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ក៏អាចនឹងមានការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ាថែមទៀតផង។
