
Galaxy S25 Series ដែលជាស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ច្បាស់ថា គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅដើមឆ្នាំ 2025 ខាងមុខនេះហើយ។ ខណៈដែលការបង្ហាញវត្តមាននៅសល់ពេលវេលាយូរទៀទនោះ នៅថ្ងៃនេះ មានការចែកចាយព័ត៌មានថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ។ ស្មាតហ្វូន Galaxy S25 ត្រូវបានគេបង្ហាញថា គឺនឹងមានការបំពាក់នូវរ៉េមទំហំ 12GB ដែលធំជាម៉ូដែលមុន Galaxy S24 មានរ៉េមទំហំត្រឹមតែ 8GB ប៉ុណ្ណោះ។
ជាមួយគ្នានេះនៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូន Galaxy S25 គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm's Snapdragon 8 Elite ប៉ុន្តែមិនទាន់មានការបង្ហាញពីកាលបរិច្ឆេតជាក់លាក់នៃការប្រកាសចេញស្មាតហ្វូននេះនៅឡើយទេ។ គិតមកដល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបន្តនូវការចេញផ្សាយព័ត៌មានថ្មីៗបន្តបន្ទាប់មិនដាច់នោះទេ។

ទាក់ទងជាមួយនិងការបង្ហាញខ្លួននៅលើបញ្ជីនេះ ស្មាតហ្វូនជំនាន់ថ្មី ដែលមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm នេះ គឺមិនច្បាស់ថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងនៅឡើយទេ ដោយសារតែទីផ្សារនេះ អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីបផ្សេង នេះបើតាមការទម្លាយកន្លងមក។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើប្រព័ន្ធប្រតិបិត្តិការ Android 15 ហើយនិងមានការឌីស្សាញរូបរាបស្រដៀងគ្នាទៅនឹងជំនាន់មុនៗអញ្ចឹងដែរ។

