ស្វែងរកពួកយើង:

Samsung Galaxy S25 អាចនឹងក្លាយស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីប Exynos 2500 3nm ជំនានទី 2

ដោយ

Koun Jab Luffy

31 កក្កដា 2024 01:54 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការថា បន្ទះឈីបជំនាន់ថ្មី Exynos 2500 នឹងមានការប្រើប្រាស់ជាលើកដំបូងហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានបញ្ជាក់ថា បន្ទះឈីបនេះ គឺដំណើរការនៅលើបច្ចេកវិទ្យាថ្មី 3nm ដែលនេះគឺជាឈីបជំនាន់ទីរបស់ក្រុមហ៊ុននេះដែលដំណើរនៅលើកម្រិត 3nm បន្ទាប់ពីការបង្ហាញវត្តមាន Exynos W1000 កាលពីដើមខែនេះ។ ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវបន្ទះឈីបនេះ Exynos 2500 នៅលើស្មាតហ្វូនមួយចំនួនរបស់ Galaxy S25 series ដែលគ្រោងនឹងប្រកាសចេញនៅឆ្នាំក្រោយ។
ក្រុមហ៊ុន Samsung បានដាក់ឈ្មោះឈីបនេះថាជា Exynos 2500 ហើយក្រុមហ៊ុននេះក៏បានបញ្ជាក់ទៀតថា បន្ទះឈីប គឺមានការចុះនៅក្នុងរបាយការណ៌ហិរញ្ញវត្ថុក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះរួចហើយ។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ទៀតថាស ក្រុមហ៊ុន System LSI business ក៏បានធ្វើការឌីស្សាញនូវសិនស័រកាមេរ៉ា និងអង្គប្រតិបត្តិការណ៌ថ្មីៗ ដើម្បីដំណើរការអោយមានភាពរលូននៅលើបន្ទះឈីប Exynos 2500 ថ្មីនេះ សម្រាប់ស្មាតហ្វូន “flagship products.” ថែមទៀតផង។
Article image
បន្ថែមពីនេះក៏មានការបញ្ជាក់ថា វត្តមានរបស់ 3nm ម៉ូដែល Exynos W1000 គឺទទួលបាននូវលទ្ធផលល្អនៅលើទីផ្សាររួចហើយ។ ដូច្នេះ ក្រុមហ៊ុនមានជំនឿថា ឈីប 3nm ជំនាន់ទី 2 ដែលដំណើរការនៅលើ second-generation GAA process នេះ នឹងមានធ្វើអោយមានបញ្ហាខកចិត្តឡើយទៅលើសមត្ថភាពប្រើប្រាស់ទៅលើដំណើរទាំងអស់នៅលើស្មាតហ្វូន។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 នេះ នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 និង Galaxy S25+ នៅលើទីផ្សារច្រើន ខណៈដែលបន្ទះឈីប Snapdragon 8 Gen 4 អាចនឹងប្រើប្រាស់នៅស្មាតហ្វូនដែលលក់នៅលើទីផ្សារចិន និងទីផ្សារមួយចំនួននៃទ្វីបអាមេរិកខាងជើង។ សម្រាប់ម៉ូដែល Galaxy S25 Ultra គឺនឹងប្រើប្រាស់នូវបន្ទះឈីព Qualcomm Snapdragon 8 Gen 4 តែមួយប៉ុណ្ណោះ។
Article image
យោងតាមរបាយការណ៌មុននេះ បានបញ្ជាក់ថា បន្ទះឈីប Exynos 2500 នេះ គឺមាន 10-core CPU ដោយ one Cortex-X5 core ល្បឿន 3.2GHz និង 3 Cortex-A730 ល្បឿន 2.3-2.5GHz ហើយនិង 2 Cortex-A730 ទៀតមានល្បឿនទាបជាងនេះ ខណៈដែល 4 Cortex គឺជា A520 cores។ បន្ទះឈីបនេះ ក៏នឹងមានការទ្រទ្រង់ជាមួយក្រាហ្វិកាត Samsung Xclipse 950 GPU ដែលឌីស្សាញផ្អែកនៅលើ AMD's RDNA3 architecture ទៀតផង។