ស្វែងរកពួកយើង:

Samsung Galaxy S26 series ត្រូវគេរំពឹងថានឹងបំពាក់ឈីប Exynos

ដោយ

Koun Jab Luffy

07 ឧសភា 2025 08:28 ព្រឹក

អាន 2 នាទី

Article image
Galaxy S25 ដែលជាស្មាតហ្វូនជំនាន់ថ្មីលំដាប់ថ្នាក់ប្រណិតរបស់ Samsung ដែលបានបង្ហាញវត្តមាននៅលើទីផ្សារនៅក្នុងឆ្នាំនេះ គឺត្រូវបានក្រុមហ៊ុនសម្រេចបំពាក់នូវបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm តែមួយប៉ុណ្ណោះ ដោយមិនមានការប្រើប្រាស់នូវបន្ទះឈីប  Exynos 2500 SoC នោះទេ។ ប៉ុន្តែសម្រាប់ឆ្នាំក្រោយនេះ គឺអាចនឹងមានការផ្លាស់ប្តូរ។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយញនៅថ្ងៃនេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S26 Series គឺអាចនឹងបំពាក់នូវបន្ទះឈីប Exynos 2600 ហើយស្មាតហ្វូននេះ ហើយនឹងលក់នៅក្នុងតែទីផ្សារនៅអ៊ឺរ៉ុបប៉ុណ្ណោះ។
សូមជំរាបផងដែរថា អ៊ឺរ៉ុប គឺជាទីផ្សារដ៏ធំមួយដែលមានការពេញនិយមបំផុត នៅក្នុងប្រើប្រាស់ស្មាតហ្វូនដែលបន្ទះឈីប Exynos នេះអស់រយៈពេលជាយូរមកហើយ ដូច្នេះ ជាមួយនិងដំណឹងថ្មីនេះ នឹងធ្វើអោយហ្វេនៗនៅទីនោះកាន់តែរីករាយជាក់ជាមិនខាន។ប៉ុន្តែបើទោះជាមានការប្រកាសបែបនេះក៏ដោយ សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 គឺនៅតែជាជម្រើសច្រើនសម្រាប់ទីផ្សារនានា។
Article image
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមហ៊ុន Samsung សម្រេចមិនប្រើប្រាស់នូវបន្ទះឈីប Exynos 2500 SoC នៅលើស្មាតហ្វូន Samsung Galaxy S25 Series កន្លងមកនេះ បានធ្វើអោយ Samsung System LSI ដែលជាអ្នកធ្វើការឌីស្សាញទៅលើបន្ទះឈីប Exynos 2500 គឺមានការខាតបង់ទឹកប្រាក់ប្រហែលជាជាង $400 លានដុល្លារ៕
Samsung Galaxy S26 series ត្រូវគេរំពឹងថានឹងបំពាក់ឈីប Exynos