
តាមការបញ្ជាក់កន្លងមក បានបង្ហាញថា Samsung បានសម្រេចលប់ចេញនូវម៉ូដែល Galaxy S26 Edge ដោយជំនួសមកវិញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S26+ វិញ។ តាមរយៈនៃការផ្លាស់ប្តូរនេះ បើទោះបីជាការធ្វើតេស្តទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26+ យឺតពេលជាម៉ូដែលផ្សេងៗក៏ដោយ ក្រុមហ៊ុន Samsung បានបញ្ចប់ការឌីស្សាញស្មាតហ្វូននេះពិតជាលឿនខ្លាំងមែនទែន។ ថ្មីៗនេះសារព័ត៌មានរបស់កូរ៉េខាងត្បូង The Elec បានទម្លាយនូវព័ត៌មាននៃការផ្លាស់ប្តូរមួយចំនួនរបស់ស្មាតហ្វននេះហើយ។
កន្លងមកមានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Samsung គ្រោងនឹងប្រើប្រាស់នូវអេក្រង់ដែលខ្លួនបានអភិវឌ្ឍសម្រាប់ S26 Edge មកប្រើប្រាស់សម្រាប់ម៉ូដែល Plus វិញ ប៉ុន្តែអ្វីៗមិនសមតាមការគ្រោងទុកនោះទេ ដោយសារតែអេក្រង់ថ្មីនេះ គឺទាមទារអោយមានការផ្លាស់ប្តូរទៅលើសមាសភាគមួយចំនួន ដូច្នេះទៅលើអេក្រង់របស់ S26+ នេះ ក្រុមហ៊ុនបានសម្រេចប្រើប្រាស់អេក្រង់ដែលមានរូបរាងប៉ុនគ្នាជាមួយនិងអេក្រង់ Galaxy S25+ ជំនួសវិញ។

តាមប្រភពខាងលើនេះ បានអោយដឹងថា Galaxy S26 នឹងមានការអាប់ដែតជាមួយនិងអេក្រង់ជំនាន់ថ្មី ដែលអាចនឹងមានទំហំ 6.27” អ៊ីង ដែលមានទំហំជាងមុន 0.11 អ៊ីង ដោយម៉ូដែលមុន Galaxy S25 មានទំហំត្រឹមតែ 6.16 អ៊ីងប៉ុណ្ណោះ។ ទៅលើម៉ូដែល S25+ និង S25 Edge ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ គឺមានទំហំ 6.7 អ៊ីង។ ក្រឡេកមក Galaxy S26 Ultra គឺត្រូវបានគេនិយាយថា គឺបានចាប់សង្វាក់ផលិតកម្មកាលពីខែមុននេះហើយ។ តាមការបញ្ជាក់ខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុននេះ មានគោលដៅផលិតស្មាតហ្វូនម៉ូដែល Ultra ចំនួន 3.6 លានគ្រឿង និងម៉ូដែលស្តង់ដារចំនួន 700,000 គ្រឿង ខណៈដែលម៉ូដែល Plus គឺមានចំនួន 600,000 គ្រឿង។ ទាក់ទងនឹងតួរលេខនេះ គឺអាចនឹងមានការប្រែប្រួលនៅខែកុម្ភៈខាងមុខ។

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា មានគោលដៅបង្កើនការផលិតទៅលើម៉ូដែលស្តង់ដារ និងម៉ូដែល Plus ខណៈដែលម៉ូដែល Ultra អាចនឹងមានការកាត់បន្ថយ។ សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series ត្រូវបានគេរាយការណ៌ថា នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ ដែលមានការយឺតយ៉ាវជាងការបបង្ហាញវត្តមាន Galaxy S25 Series កាលពីឆ្នាំមុន។
