
កាលពីប៉ុន្មានថ្ងៃមុននេះ មានរបាយការណ៌ថ្មីមួយបាននិយាយថា ក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្តូរទំហំ ស្មាតហ្វូនជំនាន់ថ្មី ដោយស្មាតហ្វូនថ្មីនេ នឹងមានកម្រ៉ាស់ត្រឹមតែ 6.9mm ប៉ុណ្ណោះ។ ប៉ុន្តែយោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ជាថ្មីថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកម្រ៉ាស់ 7.24mm។ ព័ត៌មាននៃការផ្លាស់ប្តូរកម្រាស់នេះ គឺត្រូវបានគេដកស្រង់ប្រភពចេញពីប្រទេសកូរ៉េខាងត្បូង។
ប្រភពខាងលើនេះ បានបន្តថា ក្រុមហ៊ុន Samsung មានបំណងចង់រក្សានូវតម្លៃ Galaxy S26 ថ្មីនេះ ដូចគ្នាជាមួយនិងតម្លៃម៉ូដែលដែរ ពីព្រោះថា ថ្មីៗនេះ ការបង្ហាញវត្តមានរបស់ iPhone 17 ក្រុមហ៊ុន Apple ដែលជាដៃគូររបស់ខ្លួននោះ គឺមិនមានការតម្លើងតម្លៃនោះទេ គឺដាក់លក់ជាមួយតម្លៃដូចគ្នាជាមួយនិងម៉ូដែលមុនអញ្ចឹង។ក្រឡេកមកមើលថាមពលថ្មវិញ ក្រុមហ៊ុន Samsung គ្រោងនឹងប្រើប្រាស់ទំហំ 4,900mAh ប៉ុន្តែតាមរយៈនៃការបែកធ្លាយពេលនេះ ស្មាតហ្វូននេះ នឹងមានថ្មទំហំត្រឹមតែ 4,300mAh ប៉ុណ្ណោះ។ ការបន្ថយនេះ ត្រូវបានគេនិយាយថា គឺដើម្បីរក្សាតម្លៃអោយនៅដូចមុន។

សូមជំរាបបថា នៅក្មុងការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា Galaxy S26+ ក៏នឹងមានកម្រ៉ាស់ក្រាស់ជាងមុន ហើយក៏និងមានថ្មទំហំដូចជំនាន់មុនរបស់ខ្លួនដូចគ្នា ខណៈដែល S26 Ultra ត្រូវបានគេទម្លាយថា នឹងមានថ្មទំហំ 5,000mAh ប៉ុន្តែមានកម្រ៉ាស់ស្តើងជាង S25 Ultra កម្រិត 0.3mm។ ការបង្ហាញខ្លួនរបស់ Galaxy S26 Ultra នៅឆ្នាំក្រោយនេះ គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ "Flex Magic Pixel" technology របស់ Samsung Display។
