ស្វែងរកពួកយើង:

Loading Ad...

Samsung Galaxy S27 Pro នឹងមានអេក្រង់ 6.47 អ៊ីងគាំទ្រដោយមុខងារ Privacy Screen

ដោយ

ជុំ ប៉េងលីន

24 មិថុនា 2026 01:05 រសៀល

អាន 2 នាទី

Article image

កាលពីដើមឆ្នាំនេះ Galaxy S26 Series ត្រួវបានគេមើលឃើញថា បានបង្ហាញវត្តមានជាមួយនិងជម្រើសម៉ូដែលថ្មី Galaxy S26 Pro ដែលបានមកជំនួសនូវកន្លែងរបស់ Galaxy S26 Plus ដែលធ្លាប់តែជាម៉ូដែល Plus របស់ Samsung មានលក់ជាច្រើនឆ្នាំកន្លងមក។ នៅថ្ងៃនេះ យោងតាមការបែកធ្លាយថ្មី បានបង្ហើបថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែបន្តធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Pro ថែមទៀតហើយសម្រាប់ឆ្នាំក្រោយ។ 

Article image
ផ្អែកតាមការទម្លាយរបស់ Digital Chat Station នៅលើបណ្តាញ Weibo នៅពេលនេះ គឺមានការចែកចាយព័ត៌មានថ្មីរបស់ស្មាតហ្វូនថ្នាក់ប្រណិតនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Pro នឹងមានអេក្រង់ទំហំ 6.47 អ៊ីង ដែលតូចជាងម៉ូដែល S26 Plus មានអេក្រង់ទំហំ 6.7 អ៊ីង។ សម្រាប់ម៉ូដែលថ្មីឆ្នាំក្រោយនេះ ក៏នឹងមានការដាក់អោយប្រើប្រាស់នូវមុខងារថ្មី privacy screen ដែលក្រុមហ៊ុន Samsung ធ្លាប់តែប្រើប្រាស់ផ្តាច់មុខនៅលើ Galaxy S26 Ultra ផងដែរ។ ជាមួយនិងមុខងារថ្មីនេះ នឹងអាចការពារសុវត្ថិភាពនៅលើអេក្រង់កាន់តែមានប្រសិទ្ធិភាពសម្រាប់ស្មាតហ្វូនថ្មីនេះ។

Article image
ក្រឡេកមកមើលម៉ូដែល Galaxy S27 Ultra វិញ ក៏ត្រូវបានគេទម្លាយចេញនូវព័ត៌មានថ្មីមួយចំនួនដូចគ្នា។ ស្មាតហ្វូននេះ នឹងមកជាមួយនូវអេក្រង់ទំហំធំដល់ទភ 6.89 អ៊ីង គាំទ្រដោយការបង្ហាញចេញបានកម្រិត 2K display ហើយនិងមានការប្រើប្រាស់នូវមុខងារសុវត្ថិភាពនៅលើអេក្រង់ដូចជំនាន់មុនរបស់ខ្លួន Galaxy S26 Ultra អញ្ចឹង។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺអ្នកទម្លាយរូបនេះ បាននិយាយថា Samsung គឺនឹងមិនមានផ្តត់ផ្គង់បច្ចេកវិទ្យាសុវត្ថិភាពនៅលើអេក្រង់នេះ ទៅកាន់ក្រុមហ៊ុនផ្សេងនោះទេ។ បើទោះបីជា Apple ដែលទិញអេក្រង់ពី Samsung សម្រាប់ iPhone ក៏ដោយ គឺមិនមានដាក់នូវបច្ចេកវិទ្យាសុវត្ថិភាពនៅលើអេក្រង់នោះទេ។
Samsung Galaxy S27 Pro នឹងមានអេក្រង់ 6.47 អ៊ីងគាំទ្រដោយមុខងារ Privacy Screen