
ដូចការគ្រោងទុក ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការណ៌នូវថេប្លេតស៊េរីថ្មី Galaxy Tab S11 របស់ខ្លួនដែលមានបំពាក់នូវ High-End Hardware ខ្លាំង និងការឌីស្សាញជាមួយនឹងរូបរាងស្លីមជាងមុន និងមុខងារពិសេសៗជាច្រើន។ ជាមួយនឹងការបំពាក់នូវបន្ទះឈីបចុងក្រោយរបស់ MediaTek ហើយនិងបច្ចេកវិទ្យា Galaxy AI នោះ ថេប្លេត Galaxy Tab S11 និង Galaxy Tab S11 Ultra បានជាថេប្លេតដ៏ល្អបំផុតរបសស់ក្រុមហ៊ុន Samsung។
ថេប្លេត Samsung Galaxy Tab S11 Ultra
បើមើលទៅលើលក្ខណៈសម្បត្តិរបស់ថេប្លេតថ្មីនេះ គឺមានការបំពាក់នូវបន្ទះឈីប Dimensity 9400+ សមត្ថភាពខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន MediaTek មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ហើយនឹងអាចបន្ថែមនូវ microSD Card ដែលអាចទ្រទ្រង់បានដល់ទៅ 2TB ទៀតផង។ ថេប្លេតនេះ មានថាមពលថ្មទំហំ 11,600mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W wired fast charging។ បន្ទះឈីប Dimensity 9400+ មាន NPU លឿនជាងមុន ដែលជំនួយទៅលើ Galaxy AI និង AI Tools ជាច្រើនផងដែរ ។

ថេប្លេតថ្មីនេះ មានភ្ជាប់ជាមួយនឹងកម្មវិធី Drawing Assist និង Writing Assist រួមជាមួយនឹងកម្មវិធី Circle to Search និង Samsung DeX។ ថេប្លេតនេះ បំពាក់នូវកាមេរ៉ាភ្លោះទំហំ 13MP+ 8MP ultra-wide angle lens។ ថេប្លេតនេះមានកាមេរ៉ាខាងមុខទំហំ 12MP សម្រាប់ selfies និង video calls ផងដែរ។ បន្ថែមពីនេះ នៅលើថេប្លេតនេះ ក៏មានមុខងារជាច្រើនទៀតដូចជា WiFi 7, Bluetooth 5.4 និង 5G / WIFI ផងដែរ។


ថេប្លេត Samsung Galaxy Tab S11
សម្រាប់ថេប្លេត Samsung Galaxy Tab S11 ថ្មីនេះ ក៏មានលក្ខណៈសម្បត្តិច្រើនដូចទៅនឹងថេប្លេត Galaxy Tab S11 Ultra ផងដែរ។ នៅលើថេប្លេតនេះ ដំណើរការនូវ Android 16 OS ផ្អែកជាមួយនឹង OneUI 8 និង AI Tools ជាច្រើន។ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប Dimensity 9400+ និងមានអេក្រង់ទំហំ 11 អ៊ីង Dynamic AMOLED 2X panel ដែលមានកម្រិតភាពច្បាស់ 2560 x 1600 resolution, 1600 nits និងល្បឿនអេក្រង់ 120Hz refresh rate ។

ថេប្លេតថ្មីនេះ មានកម្រាស់ 5.5m ប្រើប្រាស់នូវគែម Aluminum Armor frame និងមានបច្ចេកវិទ្យា IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីទៀតផង។ បន្ថែមពីនេនៅលើថេប្លេតនេះក៏មាន WIFI 6E និងថាមពលថ្មទំហំ 8,400mAh ហើយនិងមាន មុខងារជាច្រើនទៀតមានដូចជា S Pen, quad speakers និង microSD card slot ផងដែរ។

តម្លៃ និងកាលបរិច្ឆេទនៃការលក់
ក្រុមហ៊ុន Samsung ប្រកាសជាផ្លូវការថេប្លេត Galaxy Tab S11 និង Galaxy Tab S11 Ultra ជាមួយនឹង 2 ពណ៌ គឺទឹកប្រាក់ និងប្រផេះ។ ថេប្លេតនេះ អាចធ្វើការរកទិញកក់មុនបាននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងតម្លៃ៖
តម្លៃនៃថេប្លេត Galaxy Tab S11 Ultra
•12GB + 256GB (WiFi) – €1,339
•12GB + 512GB (WiFi) – €1,459
•16GB + 1TB (WiFi) – €1,759
•12GB + 256GB (5G + WiFi) – €1,489
•12GB + 256GB (5G + WiFi) – €1,609
•12GB + 256GB (5G + WiFi) – €1,909
តម្លៃនៃថេប្លេត Galaxy Tab S11
•12GB + 128GB (WiFi) – €899
•12GB + 256GB (WiFi) – €959
•16GB + 512GB (WiFi) – €1079
•12GB + 128GB (5G + WiFi) – €1049
•12GB + 256GB (5G + WiFi) – €1109
•12GB + 512GB (5G + WiFi) – €1229
