ស្វែងរកពួកយើង:

Samsung Galaxy Watches ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ នឹងមានមុខងារតាមដានសុខភាពគ្រួសារ (Family Health Tracking)

ដោយ

Koun Jab Luffy

02 កក្កដា 2024 02:35 រសៀល

អាន 2 នាទី

Article image
Samsung Health ដែលជាកម្មវិធីតាមដានសុខភាពដ៏ពេញនិយមសម្រាប់ស្មាតហ្វូន Galaxy កំពុងតែធ្វើការបោះជំហានបណ្តើរៗនៅក្នុងអាណាចក្រនៃការត្រួតពិនិត្យទៅលើការតាមដាននៃសុខភាពគ្រួសារ។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពី Android Authority បានអោយដឹងថា ក្រុមហ៊ុន Samsung ក៏បានត្រៀមបញ្ចេញនូវមុខងារមួយដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការចែករំលែកនូវទិន្នន័យសុខភាពរបស់ពួកគេជាមួយនឹងអ្នកដទៃដូចជាឪពុកម្តាយ ឬអ្នកថែទាំដែលត្រូវការតាមដានទៅលើក្មេងៗ។
ខណៈពេលដែលមានការលើកឡើងថា មុខងារនេះ អាចនឹងបង្ករនូវការព្រួយបារម្ភទៅលើបញ្ហាឯកជនភាពនោះ ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងតែធ្វើការបោះជំហានបន្តក្នុងការកំណត់អំពីវិធីដែលអ្នកប្រើប្រាស់នឹងធ្វើការគ្រប់គ្រងទៅលើទិន្នន័យ និងការចែករំលែកទិន្នន័យផងដែរ។ រូបភាព screenshots ចេញពីរបាយការណ៍នេះ បានបញ្ជាក់ថា ក្មេងៗត្រូវការស្មាតហ្វូន Galaxy ដើម្បីអាចធ្វើការចែករំលែកនូវទិន្នន័យចេញពី Galaxy Watch។ នេះ គឺដើម្បីធ្វើការតភ្ជាប់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធ ecosystem របស់ក្រុមហ៊ុន Samsung ដែលទាមទារអោយមានការវិនិយោគពេញលេញនៅក្នុងផ្នែក hardware របស់ក្រុមហ៊ុននេះ។
Article image
សម្រាប់ទិន្នន័យសុខភាពរបស់ក្មេងៗ វាក៏ទាមទារអោយមានការយល់ព្រមពីគណនីរបស់ឪពុកម្តាយ ឬអ្នកថែទាំជាមុនសិន។ នៅក្នុងរយៈពេល 90 ថ្ងៃ ទិន្នន័យដែលបានចែករំលែកនេះ នឹងធ្វើការបញ្ឈប់ដោយស្វ័យប្រវត្តិ ហើយទិន្នន័យចែករំលែកនេះនឹងត្រូវលុបចោល។ របាយការណ៍នេះបញ្ជាក់ថា មុខងារនេះប្រហែលជាមិនផ្តាច់មុខនោះទេទៅលើ Galaxy Ring ឬ Watch ។ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នៅលើស្មាតវ៉ចជំនាន់ថ្មីមួយរយៈសិនមុនពេលដែលដាក់អោយដំណើរការនៅលើស្មាតវ៉ច Galaxy Watches ជំនាន់មុនៗនោះ៕
Article image
Samsung Galaxy Watches ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ នឹងមានមុខងារតាមដានសុខភាពគ្រួសារ (Family Health Tracking)