ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung Galaxy Z Flip បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងឆ្នាំ 2020 នេះបើយោងតាមរបាយការណ៍របស់ DSCC

ដោយ

Koun Jab Luffy

13 កក្កដា 2020 06:13 ព្រលឹម

អាន 2 នាទី

Article image
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវស្មាតហ្វូន Galaxy Z Flip ហើយនេះ គឺជាស្មាតហ្វូនដែលអាចបត់បានទី 2 បន្ទាប់ពីវត្តមានរបស់ស្មាតហ្វូន Galaxy Fold។ តាមការបញ្ជាក់ចេញពីរបាយការណ៍របស់ DSCC (Display Supply Chain Consultants) បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងឆ្នាំ 2020 នេះ។ ខុសប្លែកពីស្មាតហ្វូន Galaxy Fold នេះ ស្មាតហ្វូន Galaxy Z Flip គឺជាស្មាតហ្វូនដែលអាចបត់បានបញ្ឈរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 855 ហើយបន្ទះឈីបនេះក៏ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S20 series ផងដែរ។
ស្មាតហ្វូននេះ ប្រើប្រាស់នូវអេក្រង់ដែលអាចបត់បាន AMOLED ជាមួយនឹងស្រទាប់ UTG (Ultra-Thin Glass)។ ស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ក្រុមហ៊ុន Samsung នេះ ប្រើប្រាស់នូវ CPI (Colorless Polyimide)។ ស្មាតហ្វូននេះបង្ហាញខ្លួនជាមួយនឹងតម្លៃ $1,380 បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ គឺមានតម្លៃ $1,980។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ គឺទាក់ទាញអតិថិជនច្រើនជាងស្មាតហ្វូន Galaxy Fold។ នេះ គឺជាហេតុផលដែលស្មាតហ្វូននេះលក់ដាច់ច្រើនខ្លាំងជាងស្មាតហ្វូនជំនាន់មុននេះ។
Article image
SCHOTT ដែលជាក្រុមហ៊ុនផលិតអេក្រង់ UTG Film នេះ គឺប្រើប្រាស់អេក្រង់នេះសម្រាប់ស្មាតហ្វូន Galaxy Z Fold 2របស់ក្រុមហ៊ុន Samsung ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Corning នឹងធ្វើការនាំចេញនូវអេក្រង់ UTG ទៅកាន់ក្រុមហ៊ុន Apple នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ស្មាតហ្វូន Galaxy Z Fold 2 និង Galaxy Z Flip 2 នឹងធ្វើការប្រកួតប្រជែងទីផ្សារគ្នានៅក្នុងឆ្នាំ 2021 នេះផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung Galaxy Z Flip បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងឆ្នាំ 2020 នេះបើយោងតាមរបាយការណ៍របស់ DSCC