
កាលពីម្សិលមិញនេះ មានការបែកធ្លាយនូវតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy Z Fold6 ដោយបញ្ជាក់ថា ម៉ូដែលថ្មីនេះ នឹងមានតម្លៃខ្ពស់ជាងជំនាន់មុន $100 ដុល្លារ សម្រាប់ការដាក់លក់នៅលើទីផ្សារអាមេរិក។ នៅពេលនេះ មានការទម្លាយជាថ្មីថែមទៀតហើយទាក់ទងនឹងអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដោយម្តងងនេះគឺទៅលើស្មាតហ្វូន Galaxy Z Flip6។
មិនខុសពីម៉ូដែល Galaxy Z Fold6 នោះទេ ស្មាតហ្វូនអេក្រង់បត់ Flip6 ក៏នឹងមានតម្លៃខ្ពស់ជាងមុន $100 ដុល្លារផងដែរ។ ដូច្នេះសម្រាប់ការដាក់លក់នៅលើទីផ្សារអាមេរិកទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់់ថ្មី Galaxy Z Flip6 គឺនឹងមានតម្លៃចាប់ពី $1,099.99 ដុល្លារទៅលើម៉ូដែល 256GB និងទំហំ 512GB មានតម្លៃ $1,219.99 ដុល្លារ។ ប្រភពខាងលើនេះបន្តថា តម្លៃនេះ គឺមិនដូចគ្នាទេ ទៅលើការដាក់លក់នៅលើទីផ្សារក្រៅពីអាមេរិក។

សម្រាប់ការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6 នៅពេលខាងមុខនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានពណ៌ Mint, Silver Shadow, yellow និង blue។ ស្មាតហ្វូននេះមានទម្ងន់ 187g ហើយនិងមានអេក្រង់បត់ខាងក្នុងទំហំ 6.7 អ៊ីង។ ជាមួយនិងការជាវស្មាតហ្វូនអេក្រង់បត់បាន Fold6 និង Flip6 នេះ គឺនឹងមានការបន្ថែមនូវទំហំអង្គចងចាំដូចម៉ូដែលមុនៗអញ្ចឹង។
