ស្វែងរកពួកយើង:

Samsung Galaxy Z Flip6 នឹងបង្ហាញវត្តមានជាមួយបន្ទះឈីប Snapdragon 8 Gen 3 តែមួយប៉ុណ្ណោះ

ដោយ

Koun Jab Luffy

13 ឧសភា 2024 04:23 ល្ងាច

អាន 2 នាទី

Article image
Galaxy Z Flip6 ដែលជាស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ត្រូវបានគេទម្លាយជាថ្មីនៅថ្ងៃនេះថា គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 តែមួយប៉ុណ្ណោះ ខណៈដែលកាលពីពេលមុននេះ ក្រុមហ៊ុន Samsung ធ្លាប់បានចេញមកបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip ជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប 2 ប្រភេទ គឺមានទាំងបន្ទះឈីប Snapdragon និងបន្ទះឈីប Exynos 2400។
ការបែកធ្លាយនូវព័ត៌មានថ្មីនេះត្រូវបានគេមើលឃើញថា មានការចែកចាយដោយអ្នកទម្លាយ kro_roe តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X។ សូមជំរាបថា ព្រឹត្តិការណ៌ Samsung unpacked event គឺនឹងប្រារព្ធឡើងនៅថ្ងៃទី 10 ខែកក្កដា ឆ្នាំនេះហើយ។ មានការព្យាករណ៌ថា ក្នុងពេលនេះ គឺនឹងមានវត្តមានរបស់ Galaxy Z Flip6 និង Galaxy Z Fold6។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 និង Z Flip6 សុទ្ធសឹងតែជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុននេះ ហើយក៏នឹងមានដាក់លក់នៅលើទីផ្សារជុំវិញពិភពលោកថែមទៀតផង។
Article image
អ្នកទម្លាយរូបនេះបានធ្វើការកត់សម្គាល់ថា ក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip6 ដែលបំពាក់មកជាមួយនូវបន្ទះឈីប Exynos 2400 នោះទេ។ ស្របពេលដែលមុននេះ មានសេចក្តីរាយការណ៌ថា ស្មាតហ្វូន Galaxy Z Flip6 គឺនឹងមានការបង្ហាញវត្តមានជាមួយនិងបន្ទះឈីប Exynos 2400 និងហើយនិងបន្ទះឈីប Snapdragon 8 Gen 3 ដោយការដាក់លក់អាស្រ័យទីផ្សារនីមួយៗ។
គួរបញ្ជាក់ថា ជាធម្មតា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold និង Z Flip របស់ក្រុមហ៊ុន Samsung គឺតែងតែប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ Qualcomm Snapdragon ជានិច្ច។