ស្វែងរកពួកយើង:

Samsung Galaxy Z Fold 6 Slim អាចនឹងត្រូវចេញលក់នៅទីផ្សារប្រទេសចិននារដូវក្តៅឆ្នាំនេះ

ដោយ

Koun Jab Luffy

20 មិថុនា 2024 11:20 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung នឹងប្រារព្ធព្រឹត្តិការណ៍ Galaxy Unpacked នៅចុងខែកក្តដា ខាងមុខនេះ ដោយក្នុងព្រឹត្តិការណ៍ថ្ងៃនោះ Samsung នឹងមានការដាក់បង្ហាញចេញផ្លូវការណ៍សម្រាប់កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Z Flip 6 រួមនឹងផលិតផលថ្មីមួយចំនួនទៀត។
បើតាមប្រភពរបាយការណ៍ព័ត៌មានចចាមអារ៉ាមជាច្រើនបាននិយាយថា ឆ្នាំនេះ Samsung នឹងមានការដាក់បង្ហាញនៅស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 6 ចំនួនពីរ ទៅ បីស៊េរីផ្សេងគ្នា ដោយក្នុងនោះមានដូចជា Z Fold 6, Z Fold 6 Slim ឬ Ultra និង Z Fold 6 FE ជាដើម។ ហើយនៅពេលនេះបើតាមការបញ្ជាក់ពីគណនីទម្លាយព័ត៌មាន Ice Universe បាននិយាយថា សម្រាប់ស្មាតហ្វូនបត់ម៉ូដែលថ្មី Galaxy Z Fold 6 Slim នឹងត្រូវធ្វើការប្រកាសចេញលក់នៅទីផ្សារប្រទេសចិននាអំឡុងខែតុលា ឆ្នាំនេះ។
ប្រភពព័ត៌មានចចាមអារ៉ាមកន្លងមកបាននិយាយថា Galaxy Z Fold 6 Slim គឺជាម៉ូដែល Galaxy Z Fold 6 Ultra។ ហើយស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ Samsung មួយនេះនឹងត្រូវចេញលក់នៅទីផ្សារប្រទេសចិនដោយប្រើឈ្មោះថា Galaxy W25។ ប្រភពរបាយការណ៍ជាច្រើនបាននិយាយថា Galaxy Z Fold 6 Slim ឬ Ultra នឹងមានកម្រាស់ស្តើង និងទំងន់ស្រាលជាងម៉ូដែលស្តង់ដារ Galaxy Z Fold 6។ Z Fold Slim ឬ Ultra ក៏នឹងបំពាក់អេក្រង់បត់ខាងក្នុងធំជាងទំហំ 7.6-inch ដែល Samsung បានប្រើនៅលើ Galaxy Z Fold បួនជំនាន់មកហើយផងដែរ។
Article image
ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Exynos របស់ Samsung និងមិនគាំទ្រការប្រើប្រាស់ចុចបញ្ជាជាមួយប៊ិច S-Pen នោះទេ។ ដោយឡែកបើតាមប្រភពព័ត៌មានមួយចំនួនទៀតបាននិយាយថា Samsung Galaxy Z Fold 6 Slim នឹងមិនបង្ហាញវត្តមានក្នុងឆ្នាំ 2024 នោះទេ ដោយស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីនេះ នឹងបង្ហាញខ្លួនដំណាលគ្នាជាមួយបងប្អូន Galaxy S25 ដែលចេញនៅដើមឆ្នាំ 2025៕
Samsung Galaxy Z Fold 6 Slim អាចនឹងត្រូវចេញលក់នៅទីផ្សារប្រទេសចិននារដូវក្តៅឆ្នាំនេះ