ស្វែងរកពួកយើង:

Samsung Galaxy Z Fold 6 ទំនងជានឹងបំពាក់សិនស័រកាមេរ៉ា ទំហំ 200MP របស់ Galaxy S24 Ultra

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 04:58 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះបើតាមការទម្លាយចេញពីគណនីឈ្មោះថា Revegnus បាននិយាយថា Samsung Galaxy Z Fold 6 គឺទទួលបានការប្រើប្រាស់សែនស័រទំហំ 50MP ISOCELL GN3 ដូចគ្នាជំនាន់ Galaxy Z Fold 5 ដែលចេញកាលពីឆ្នាំ 2023។
ស្របជាមួយគ្នានេះ បើតាមគណនីទម្លាយព័ត៌មានល្បីឈ្មោះ Ice Universe ក៏បានបានបញ្ជាក់ថា Samsung នឹងមិនមានការបង្កើនសមត្ថភាពប្រព័ន្ធសែនស័រកាមេរ៉ារបស់កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនដែលនឹងបង្ហាញវត្តមាននៅត្រីមាសទីពីរឆ្នាំនេះ។ ផ្ទុយទៅវិញ នៅពេលនេះគណនី Revegnus បានបញ្ជាក់ជាថ្មីថា Samsung Galaxy Z Fold 6 នឹងទទួលបានការបំពាក់សែនស័រកាមេរ៉ាទំហំធំដល់ 200MP ដែលជាសែនស័រប្រើប្រាស់នៅលើកំពូលស្មាតហ្វូន Galaxy S24 Ultra បច្ចុប្បន្ន។
ទោះជាយ៉ាងណាបើតាមការអះអាងពី GalaxyClub បានឲ្យដឹងថា Samsung មានគម្រោងក្នុងការប្រើប្រាស់សែនស័រកាមេរ៉ាទំហំ 50MP ដែលជា Main Sensor ប្រើនៅលើ Galaxy S24 នៅលើ Galaxy Z Fold ជំនាន់ថ្មី។ សម្រាប់សែនស័រទំហំ 200MP ដែលបំពាក់នៅលើ Galaxy S24 Ultra គឺមានទំហំធំខ្លាំង ដូចនេះតើអាចទេដែល Samsung ប្រើប្រាស់សែនស័រមួយនៅលើ Galaxy Z Fold 6 ដែលត្រូវបានគេរំពឹងថា នឹងមានការបន្ថយកម្រាស់កាន់តែស្តើងជាងជំនាន់ Galaxy Z Fold 5 បច្ចុប្បន្ន។
បើតាមប្រភពរបាយការណ៍ជាច្រើនបាននិយាយថា ការឌីស្សាញរបស់ Galaxy Z Fold 6 នឹងមានកម្រាស់ស្តើងជាមុនមកនៅត្រឹម 11mm នៅពេលបត់ ដែលស្តើងជាង Galaxy Z Fold 5 បច្ចុប្បន្នដែលមានកម្រាស់ 13.4mm នៅពេលបត់។  ដូចនេះប្រសិនបើ Samsung ប្រើប្រាស់សែនស័រទំហំ 200MP នៅលើ Galaxy Z Fold 6 មែន គឺមានន័យថា ក្រុមហ៊ុននឹងបង្កើបកម្រាស់ត្រង់កន្លែងដំឡើងម៉ូឌុលកាមេរ៉ា។ ការប្រើប្រាស់ទំហំធំខ្នាត 1/1.3″ នៃសែនស័រ 200MP ជាសែនស័រគោលនឹងបង្កើនការពង្រីកនូវម៉ូឌុលកាមេរ៉ានៅលើ Galaxy Z Fold 6 គឺអាចនឹងមានការផ្លាស់ប្តូរសោភ័ណ្ឌភាពការរចនារបស់ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់ Samsung ខុសពីជំនាន់មុនបន្តិច៕
Samsung Galaxy Z Fold 6 ទំនងជានឹងបំពាក់សិនស័រកាមេរ៉ា ទំហំ 200MP របស់ Galaxy S24 Ultra