ស្វែងរកពួកយើង:

Samsung Galaxy Z Fold 7 និង Z Flip 7 ត្រូវបានគេទម្លាយគុណសម្បត្តិថ្មីមួយចំនួនទៀត

ដោយ

Koun Jab Luffy

06 កុម្ភៈ 2025 07:58 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់ Samsung គឺ Galaxy Z Fold 7 និង Z Flip 7 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅរដូវក្តៅឆ្នាំ 2025 អាចចុងខែកក្ដដា ឬដើមខែសីហា។ សម្រាប់គុណសម្បត្តិរបស់ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីទាំងពីរនេះ គឺបានទម្លាយចេញនៅលើអនឡាញជាហូរហែរមិនដាច់ឡើយក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ។ ហើយនៅថ្ងៃនេះ ក៏មានការទម្លាយគុណសម្បត្តិថ្មីផ្សេងទៀតរបស់ Galaxy Z Fold 7 និង Z Flip 7 នៅលើគណនី X បន្ថែមទៀត។
បើតាមប្រភពពីគណនីទម្លាយព័ត៌មានថ្មីនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីទាំងពីររបស់ Samsung នឹងបំពាក់នូវបន្ទះបន្សាបកំដៅធំជាងមុន ដែលនឹងជួយកាត់បន្ថយកំដៅបានកាន់តែល្អប្រសើរជាងមុន។ បន្ថែមពីនេះ Samsung ក៏នឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគន្លឹះត្រចៀកបត់ថ្មី ដែលផ្តល់ឲ្យការកាច់បត់កាន់តែមានភាពរលាត់រលូនល្អ និងគ្មានសំឡេងរំខាន ហើយបិតបានជិត និងបន្ថយផ្នត់អេក្រង់បានកាន់តែល្អថែមទៀតផង។
Samsung Galaxy Z Fold 7 និង Z Flip 7 នឹងដំឡើងមកជាមួយ One UI7 ដែលគាំទ្រដោយ Android 15 ឬក៏ Android 16 ទៅលើអេក្រង់វិញ Galaxy Z Flip 7 ទំនងជានឹងបំពាក់អេក្រង់ដែលមានកម្រិតពន្លឺ 2,600nits ដូចនឹងជំនាន់មុនដដែល។ ហើយសម្រាប់ Galaxy Z Fold 7 អាចនឹងមានការ Upgrade ទៅលើប្រព័ន្ធ Speaker សំឡេងកាន់តែល្អប្រសើរជាងជំនាន់ Z Fold 6។
Article image
បើតាមប្រភពរបាយការណ៍នានាបាននិយាយថា Galaxy Z Fold 7 និង Z Flip 7 នឹងរក្សាតម្លៃប្រហាក់ប្រហែលគ្នានឹងជំនាន់ Z Fold និង Flip 6។ ហើយសម្រាប់ម៉ូដែល Galaxy Z Flip 7 អាចនឹងប្រើបន្ទះឈីប Exynos 2500 SoC ខណៈម៉ូដែល Galaxy Z Fold 7 នឹងប្រើបន្ទះឈីប Snapdragon 8 Elite៕
Samsung Galaxy Z Fold 7 និង Z Flip 7 ត្រូវបានគេទម្លាយគុណសម្បត្តិថ្មីមួយចំនួនទៀត