ស្វែងរកពួកយើង:

Samsung Galaxy Z Fold6 ក៏នឹងមានការឌីស្សាញស៊ុម Titanium ដូច Galaxy S24 Ultra ផងដែរ

ដោយ

Koun Jab Luffy

24 មីនា 2024 03:44 រសៀល

អាន 2 នាទី

Article image
Samsung Galaxy S24 Ultra គឺជាកំពូលស្មាតហ្វូនប្រភេទ Android ដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ប្រកាសចេញនៅលើទីផ្សារស្មាតហ្វូននៅទូទាំងពិភពលោក កាលពីខែមករាកន្លងទៅនេះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុននេះឌីស្សាញស៊ុមជុំវិញពីលោហៈធាតុ Titanium ដែលជាសមាសភាគថ្មីនៅក្នុងការប្រើនៅលើស្មាតហ្វូនថ្នាក់ប្រណិត។ នៅថ្ងៃនេះ យោងតាមប្រភពជឿជាក់បាន Revegnus បាននិយាយថា ក្រុមហ៊ុននេះក៏នឹងប្រើប្រាស់ស៊ុម Titanium នេះនៅលើស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួន Galaxy Z Fold6។
គួរបញ្ជាក់ថា Galaxy Z Fold5 គឺជាស្មាតហ្វូនអេក្រង់បត់បានរបស់ Samsung ដែលបានប្រកាសចេញកាលពីឆ្នាំមុន ដែលមានការប្រើប្រាស់នូវស៊ុម Aluminum។ នៅពេលនេះ ស្មាតហ្វូន Galaxy S24 Ultra ដែលជាម៉ូដែលតម្លៃខ្ពស់ជាងនៃត្រកូល Galaxy S lineup នោះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលតែមួយគត់ ដែលប្រើប្រាស់នូវស៊ុម Titanium។ ដូច្នេះផ្អែកលើព័ត៌មានខាងលើនេះ មានការភ្ញាក់ផ្អើលថា ស្មាតហ្វូនអេក្រង់បត់បានFold6 អាចនឹងក្លាយជាម៉ូដែល Titanium ហើយក៏ក្លាយជាស្មាតហ្វូនដែលនឹងមានតម្លៃខ្ពស់ជាងគេនៅក្នុងត្រកូលនេះផងដែរ។
Article image
ទាក់ទងនឹងការផ្លាស់ប្តូរការឌីស្សាញនេះ សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip6 នឹងមានការផ្លាស់ប្តូរមកប្រើប្រាស់ស៊ុម Titanium នៅឡើយទេ។ Samsung Galaxy Z Fold6 និង Galaxy Z Flip6 ត្រូវបានគេរំពឹងថា ប្រកាសចេញនៅលើទីផ្សារនាខែកក្កដាខាងមុខនេះហើយ។ ដូច្នេះ យើងនឹងឃើញមានព័ត៌មានថ្មីៗជាច្រើននៅពេលខាងមុខនេះ។
Samsung Galaxy Z Fold6 ក៏នឹងមានការឌីស្សាញស៊ុម Titanium ដូច Galaxy S24 Ultra ផងដែរ