ស្វែងរកពួកយើង:

Samsung Galaxy Z Fold6 នឹងនៅតែប្រើប្រាស់ថាមពលថ្ម 4,400mAh និង កម្លាំងសាក 25W ដូចជំនាន់មុនដដែល

ដោយ

Koun Jab Luffy

06 មេសា 2024 08:36 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ មានសេចក្តីរាយការណ៌ជាច្រើន បានទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបសក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung។ បើតាមការបង្ហាញវត្តមានរាល់ឆ្នាំស្មាតហ្វូនថ្មីនេះ អាចនឹងមាន 2 ម៉ូដែល។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung អាចនឹងមានការបន្ថែមនូវសមាជិកថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ដោយម៉ូដែលនេះ អាចនឹងមានដូចជា Fold6 និង Fold6 FE ឬ Fold6 និង Fold6 Ultra ជាដើម។
យោងតាមព័ត៌មាននៅថ្ងៃនេះ គឺមានការទម្លាយចេញនូវថាមពលថ្ម ដែលប្រើប្រាស់នៅលើស្មាតហ្វូន Z Fold6។ បើតាមការទម្លាយដោយ Ice Universe បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Z Fold6 គឺនឹងមានថ្មទំហំ 4,400mAh និងមានការគាំទ្រដោយកម្លាំងសាក 25W wired charging។ ជាមួយនិងព័ត៌មាននេះ ក៏មានការអ្នកលេងបណ្តាញ X ចូលទៅបញ្ចេញមតិផងដែរ ដោយសសេរថា "final"។ ដូច្នេះបើមើលទៅលើការលើកឡើងនេះ មានការសន្និដ្ឋានថា ព័ត៌មានថ្ម និងកម្លាំងសាកនេះ អាចជាការពិតហើយ។
Article image
ក្រឡេកមកមើលថាមពលថ្មនៅលើ Samsung Galaxy Z Fold6 ត្រូវបានគេបញ្ជាក់ថា គឺដូចគ្នាជាមួយ Galaxy Z Fold5 ដែលបង្ហាញវត្តមានកាលពីឆ្នាំមុនដែរ គឺមានថ្មទំហំ 4,400mAh និងមានការគាំទ្រដោយកម្លាំងសាក 25W wired charging។ ប្រសិនមើលទៅលើដៃគូវិញ គឺមានភាពខុសគ្នាឆ្ងាយមែនទែន។ ជាក់ស្តែងស្មាតហ្វូនអេក្រង់បត់បាន vivo X Fold3 Pro គឺមានថ្មទំហំ 5,700mAh និងមានកម្លាំងសាក 100W ឯណោះ។ ស្មាតហ្វូនអេក្រង់បត់បាន Z Fold6 ត្រូវបានគេរំពឹងថា នឹងអាចបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ Unpacked event ដែលប្រារព្ធឡើងនៅប៉ារីសនាពេលឆាប់ៗនេះហើយ។
Samsung Galaxy Z Fold6 នឹងនៅតែប្រើប្រាស់ថាមពលថ្ម 4,400mAh និង កម្លាំងសាក 25W ដូចជំនាន់មុនដដែល