ស្វែងរកពួកយើង:

Samsung Galaxy Z Fold6 ដែលលក់នៅទីផ្សារអឺរ៉ុប នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 នេះបើតាមការបញ្ជាក់លើបញ្ជី Geekbench

ដោយ

Koun Jab Luffy

30 ឧសភា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ មានការបង្ហាញព័ត៌មានជាច្រើនរួចមកហើយ ដែលបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold6 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ សម្រាប់ស្មាតហ្វូនដែលនឹងដាក់លក់នៅលើទីផ្សារអាមេរិក គឺមានលេខម៉ូដែល (SM-F956U)។ នៅថ្ងៃនេះ មានការបញ្ចេញនួវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយនៅលើបញ្ជី Geekbench បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានដែលមានលេខម៉ូដែល (SM-F956B) គឺជាម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុប ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon ដូចគ្នា។
យោងតាមការបែកធ្លាយកន្លងមក ក៏ធ្លាប់មានការបង្ហាញពីស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Galaxy Z Fold FE ដែលជាម៉ូដែលតម្លៃសមរម្យផងដែរ។ ម៉ូដែលនេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon និង Exynos។ បើតាមរបាយការណ៌ដែលចេញដោយសារព័ត៌មាន The Elec បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon តែមួយប៉ុណ្ណោះ នៅពេលដាក់លក់នៅលើទីផ្សារសកល។ នៅពលនេះ ស្មាតហ្វូននេះ ក៏មានការបង្ហាញវត្តមាននៅលើបញ្ជី Geekbench ផងដែរ។ នៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូននេះ មានរ៉េម 12GB។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 នឹងបង្ហាញវត្តមានជាមួយនិងស្បែកមុខកម្មវិធី One UI 6.1 ឬ 6.1.1 ហើយនិងមានការផ្អែកលើ Android 14 ព្រមទាំងមានការអាប់ដែត Software បានរហូតដល់ទៅ 7 ឆ្នាំ ដូច Galaxy S24 series អញ្ចឹងដែរ។ សូមជំរាបថា ពិន្ទុរបស់ Galaxy Z Fold6 ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺមានភាពខុសគ្នារវាងម៉ូដែលទីផ្សារអាមេរិក និងម៉ូដែលទីផ្សារអឺរ៉ុប។
Samsung Galaxy Z Fold6 ដែលលក់នៅទីផ្សារអឺរ៉ុប នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 នេះបើតាមការបញ្ជាក់លើបញ្ជី Geekbench