Samsung Galaxy Z Fold8, Fold8 Ultra នឹង Flip8 អាចនឹងមានលក់នៅថ្ងៃទី 5 ខែសីហា

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ជាថ្មីថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold8 (Wide), Galaxy Z Fold8 Ultra និង Galaxy Z Flip8 គឺនឹងមានការប្រកាសសម្ពោធជាផ្លូវការណ៌នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសនាថ្ងៃទី 22 ខែកក្កដាខាងមុខនេះហើយ។ ប្រភពខាងលើនេះបន្ថែមថា បើសិននេះជាពេលវេលាជាក់លាក់នោះ ក្រុមហ៊ុន Samsung គឺប្រហែលជានឹងមានដាក់លក់នៅដើមខែសីហាជាក់ជាមិនខាង។
គួរបញ្ជាក់ថាមកដល់ពេលពេលនេះ បើទោះបីជាមានការលើកឡើងព័ត៌មានថ្មីច្រើនរួចមកហើយក៏ដោយ ក្រុមហ៊ុន Samsung នៅមិនទាន់មានការប្រកាសជាក់លាក់ពីការដាក់លក់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold8, Fold8 Ultra នឹង Flip8 នៅឡើយទេ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៌នៅពេលនេះ គឺមានគណនីមួយឈ្មោះថា PriceBee បានចេញនូវព័ត៌មានមួយថា Galaxy Z Fold8 គឺនឹងអាចរកបានហើយនៅលើទីផ្សារប្រទេសអឺរ៉ុបចាប់ពីថ្ងៃទី 5 ខែសីហាឆ្នាំ 2026 ខាងមុខ។

ជាមួយនិងការដាក់លក់ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Fold8 នេះ សម្រាប់ Galaxy Z Fold8 Ultra និង Galaxy Z Flip8 ក៏អាចនឹងមានការដាក់លក់ជាមួយគ្នានៅថ្ងៃទី 5 ខែសីហានេះដែរ។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏នឹងមានការដាក់លក់ស្មាតវ៉ច Galaxy watches ជាមួយនិងស្មាតហ្វនថ្មីនេះ នៅថ្ងៃទី 5 ខែសីហានេះផងដែរ។
