ស្វែងរកពួកយើង:

Samsung Galaxy Z TriFold អាចនឹងមានកាមេរ៉ា 100x zoom

ដោយ

Koun Jab Luffy

28 កញ្ញា 2025 03:22 រសៀល

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយថ្ងៃនេះ ត្រូវបានទម្លាយអោយដឹងថា ស្មាតហ្វូនអេក្រង់បត់ 3 តង់ នឹងមានការអាប់ដែតកាន់តែខ្លាំងទៅលើកាមេរ៉ា បន្ទាប់ពី Samsung Z Fold7 ដែលជាស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីមានការឌីស្សាញរូបរាងស្លីម និងមានកាមេរ៉ាគោលទំហំ 200MP ដែលមានសមត្ថភាពអាចផលិតរូបភាពបានច្បាស់បំផុតរួចមក។ យោងតាមការបែកធ្លាយចេញពីអ្នកទម្លាយ @TechHighest and @evowizz នៅលើបណ្តាញ នៅលើបណ្តាញកន្លងទៅថ្មីៗនេះ គឺមានការបង្ហាញពីរូបភាពនៅលើអេក្រង់ ដែលបញ្ជាក់ពី interface ថ្មីរបស់ TriFold។
ផ្អែកតាមរូបភាពខាងលើនេះ គឺមានចំណុចមួយដែលទាក់ទាញខ្លាំង គឺទៅលើមុខងារកាមេរ៉ា។ សម្រាប់ការបង្ហាញខាងលើនេះ គឺមានការបញ្ជាក់ពីមុខងារហ៊្សូម 100x ដែលពេលនេះ គឺមិនទាន់មាននៅលើស្មាតហ្វូនអេក្រង់បត់បាននោះទេ។ គួរបញ្ជាក់ថា គិតចាប់តាំងពីការបង្ហាញ Galaxy Z Fold ឆ្នាំ 2019 មក ក្រមហ៊ុន Samsung បានបញ្ចេញនូវមុខងារកាមេរ៉ានៅលើស្មាតហ្វូនអេក្រង់បត់នេះ ត្រឹមតែ 3x telephoto zoom ខណៈដែល Galaxy S Ultra series បានបង្កើនដល់ទៅ periscope telephoto 5x សម្រាប់ S25 Ultra និង 100x។
Article image
មកដល់ពេលនេះបើទោះបីជាមិនមានព័ត៌មានថ្មីជាក់លាក់ក៏ដោយ សម្រាប់អ្វីដែលចាប់អារម្មណ៌នោះ គឺប្រើប្រាស់នូវមុខងារ Dual Telephoto នៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់ថ្មីនេះ ដោយថែមទាំងមានការឌីស្សាញរូបរាងស្តើងទៀតផង។ TriFold ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាគោលទំហំ 200MP ដូចគ្នាជាមួយនិង Galaxy S25 Ultra ដែលផ្តល់នូវការផលិតរូបភាពបានច្បាស់បំផុត។
Samsung Galaxy Z TriFold អាចនឹងមានកាមេរ៉ា 100x zoom