នៅក្នុងព្រឹត្តិការណ៍ CES 2023 នេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួន។ វាមានការប្រកាសបង្ហាញនូវ Samsung S95C, 77-អ៊ីង, gigantic QD (Quantum-Dot) OLED TV ។ ក្រុមហ៊ុននេះក៏ទម្លាយនូវ Samsung Neo QLED និង Samsung The Frame (2023) ។ សម្រាប់ទូរទស្សន៍ Neo QLED TV នេះ មានបច្ចេកវិទ្យា AI និងការពង្រឹងទៅលើគុណភាពរូបភាពកាន់តែប្រសើរ។ សម្រាប់មុខងារ Auto HDR Remastering ថ្មីក៏មានវត្តមាននៅលើទូរទស្សន៍ Samsung Neo QLED TV ផងដែរ។

មុខងារថ្មីនេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា AI deep learning technology ដើម្បីធ្វើការវិភាគ និងផ្តល់នូវព័ត៌មានពី real-time high dynamic range (HDR) effects បានយ៉ាងល្អ និងអស្ចារ្យជាងមុន។ អតិថិជនជាច្រើនអាចធ្វើការជ្រើសរើសនូវប្រភេទទូរទស្សន៍ high-end Neo QLED 8K និង 4K បានចេញពីម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung នេះ។ សម្រាប់បន្ទះឈីបវិញ គឺប្រើប្រាស់ប្រភេទ cutting-edge Neural Quantum Processor របស់ក្រុមហ៊ុន Samsung ដែលមានសមត្ថភាពអាចធ្វើអោយទូរទស្សន៍ Quantum Mini LED-lit TV នេះដំនើរការបានយ៉ាងរលូនជាមួយនឹងបច្ចេកវិទ្យាពណ៌កម្រិត 14-bit និង AI upscaling។ នៅក្នុងនោះ ក៏មានមុខងារ Shape Adaptive Light Control និង Real Depth Enhancer Pro ផងដែរ។

នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះ ក៏មានការប្រកាសបង្ហាញនូវទូរទស្សន៍ The Frame ថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ។ ទូរទស្សន៍នេះ មានបំបាក់នូវ antiglare matte finish frame ដែលធ្វើអោយ artwork មើលទៅច្បាស់ និងទាក់ទាញបំផុតផងដែរ។ Samsung The Wall TV version នេះក៏មានការ upgrade ច្រើន និងសក្តិសមបំផុតសម្រាប់ឆ្នាំ 2023 នេះ៕
