ស្វែងរកពួកយើង:

Samsung Unpacked Event ត្រូវបានប្រភពមួយនៅហូឡង់ បញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី 10 ខែកក្កដា

ដោយ

Koun Jab Luffy

25 មិថុនា 2024 04:01 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ព្រឹត្តិការណ៌ Unpacked launch event របស់ក្រុមហ៊ុន Samsung នៅពេលខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៌ដ៏ធំមួយមិនធ្លាប់មាននោះទេ ដោយនៅក្នុងកំឡុងពេលនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នឹងមានការបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold6, Galaxy Z Flip6, នាឡិាកឆ្លាតវៃ Galaxy Watch7, Galaxy Watch Ultra, កាស Galaxy Buds 3 និង Galaxy Ring ជាដើម។
បើតាមការបញ្ជាក់ចេញពីប្រភពមួយនៅហូឡង់បានបញ្ជាក់ច្បាស់ថា the next Unpacked event របស់ក្រុមហ៊ុន Samsung នឹងប្រារព្ធឡើងនៅថ្ងៃទី 10 ខែកក្កដានេះហើយ។ ប្រភខាងលើនេះ ក៏បានបង្ហាញនូវរូបភាពបែកធ្លាយ នេះជាមួយនិងវិបសាយ ហើយកាលបរិច្ឆេតនៃការប្រកាសចេញស្មាតហ្វូននេះផងដែរ។ ព្រឹត្តិការណ៌នេះ នឹងមានការផ្សាយផ្ទាល់តាមវិសាយ Samsung.com។ ជាមួយគ្នានិងរូបភាពនេះ គឺមានការចែកចាយដោយ Mobiel.nl។
Article image
ព្រឹត្តិការណ៌ Unpacked launch event របស់ក្រុមហ៊ុន Samsung នៅពេលខាងមុខនេះ ត្រូវបានគេនិយាយថា នឹងធ្វើឡើងនៅទីក្រុងប៉ារីស ដែលជាកន្លែងប្រារព្ធព្រឹត្តិការណ៌ប្រកួតកីឡាអូឡំាពិក 2024 នៅប្រទសបារាំង។ សូមជំរាបថា ក្រុមហ៊ុន Samsung គឺជាដៃគូរឧបត្ថមធំសម្រាប់ព្រឹត្តិការណ៌នេះផ្ទាល់ថែមទៀតផង។
Samsung Unpacked Event ត្រូវបានប្រភពមួយនៅហូឡង់ បញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី 10 ខែកក្កដា