
ជាធម្មតា នៅពេលដែលមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីៗ ក្រុមហ៊ុន Samsung គឺតែងតែនាំមកនូវបច្ចេកវិទ្យាថ្មីសម្រាប់ស្មាតហ្វូនរបស់ខ្លួនជាប្រចាំមិនដែលដាច់នោះទេ។ ជាក់ស្តែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុក្រោយនេះ ក្រុមហ៊ុននេះបានប្រកាសចេញនូវស្មាតហ្វូនថ្មីៗ ហើយនិងមានការតម្លើងនូវបច្ចេកវិទ្យាស្មាតហ្វូនជាច្រើន ដែលបានធ្វើអោយប្រេនរបស់ខ្លួនឈានមុខគេនៅលើទីផ្សារជារៀងរាលឆ្នាំ។ នៅថ្ងៃនេះ មានការលេចធ្លាយនូវប៉ាតង់ថ្មីមួយ គឺក្រុមហ៊ុននេះ នឹងមានការបង្កើតនូវ Haptic Feedback ដ៏អស្ចារ្យបន្ថែមទៀតសម្រាប់ស្មាតហ្វូនរបស់ខ្លួន។
នៅក្នុងប៉ាតង់ថ្មីនេះ គឺមានការចុះបញ្ជីដោយក្រុមហ៊ុន Samsung Electronics កាលពីថ្មីៗនេះ ហើយប៉ាតង់នេះ ក៏ត្រូវបានគេប្រទះឃើញនៅលើ MSPowerUser។ សូមជំរាបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉ខាងត្បូងមួយនេះ ក៏ធ្លាប់បាននិយាយច្រើនអំពីបទពិសោធន៍នៃការប្រើប្រាស់នូវ Haptic Feedback នេះនៅលើការប៉ះទៅលើអេក្រង់ touchscreen របស់ស្មាតហ្វូនផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បានអភិវឌ្ឍទៅលើ vibration motors ជាច្រើននៅលើស្មាតហ្វូននេះថែមទៀតោង។

ដូចអ្វីដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពខាងលើនេះ គឺមាមការបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមាន touchscreen, pressure ឬ touch sensors និង haptic feedback motors នៅគែមរបស់ស្មាតហ្វូននេះ។ សម្រាប់ touchscreen និង pressure sensors ដែលម្រាមដៃរបស់អ្នកគឺប៉ះនៅលើអេក្រង់។ ទិន្នន័យទាំងនេះ នឹងធ្វើការផ្ញើទៅកាន់ vibration motors ដែលអ្នកអាចនឹងមានអារម្មណ៍ដឹងអំពី Haptic Feedback ដែលអ្នកអាចប៉ះនៅលើអេក្រង់នេះបាន។

នៅក្នុងវិធីនេះសម្រាប់ touchscreen នេះ អាចអោយអ្នកបានដឹងដូចអ្វីដែលអ្នកបានប៉ះនៅលើប៊ូតុងផ្ទាល់ផងដែរ។ ស្មាតហ្វូននេះ គួរតែមានអេក្រង់ធំជាងមុន ដើម្បីអាចអោយអ្នកប្រើប្រាស់មានអារម្មណ៍ថា ដូចបានប៉ះទៅលើប៊ូតុងពិតៗ។ បទពិសោធន៍ថ្មីមួយក្នុងចំណោមបទពិសោធន៍ជាច្រើននៅលើការអាប់ដែតនេះ គឺមានដូចជា feedback នៅពេលដែលអ្នកបានប៉ះនៅលើ Bluetooth ឬWi-Fi quick setting toggle៕
