ស្វែងរកពួកយើង:

Samsung ក្លាយជាក្រុមហ៊ុនផលិតសម្ភារៈឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធំបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2023 កន្លងទៅ

ដោយ

Koun Jab Luffy

11 មេសា 2024 10:41 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា បានក្លាយជាម៉ាកយីហោដ៏ធំមួយនៅក្នុងចំណោមក្រុមហ៊ុនម៉ាកយីហោធំបំផុតផ្នែកឧបករណ៍សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះក្នុងសហរដ្ឋអាមេរិក។ ការទទួលបាននូវបាននូវភាពជោគជ័យនេះ គឺត្រូវបានបង្ហាញចេញនៅក្នុងរបាយការណ៍មួយ ដែលចេញពី TraQline ដែលបានបញ្ជាក់តួរលេខជាក់លាក់អំពីរឿងនេះថែមទៀតផង។ តាមទិន្នន័យរបស់ TraQline ដែលចេញកាលពីពេលថ្មីៗនេះ គឺបានបញ្ជាក់ថា នៅក្នុងឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Samsung គឺជាម៉ាកយីហោសម្ភារៈប្រើប្រាស់ក្នុងផ្ទះធំជាងគេបំផុត។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ មានចំនែកទីផ្សារខ្ពស់ដល់ទៅ 19% ដែលតាមពីក្រោយដោយក្រុមហ៊ុន General Electric (GE), LG និង  Whirlpool ដែលមានចំណែកទីផ្សារចំនួន  17%, 16% និង 16%។  ក្រុមហ៊ុនសិក្សាស្រាវជ្រាវមួយនេះ បានបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung គឺជាម៉ាកយីហោសម្ភារៈគ្រឿងប្រើប្រាស់ក្នុងផ្ទះដ៏ធំបំផុតដែលមានចំណែកទីផ្សារចំនួន 21% ដោយមានការតាមពីក្រោយ ដោយក្រុមហ៊ុន  LG, General Electric (GE) និង Whirlpool ដែលមានចំនែកទីផ្សារចំនួន 19%, 18% និង 15%។
Article image
បាយការណ៍ដដែលរបស់ TraQline នេះ បានបន្តបង្ហាញថា ក្រុមហ៊ុន Samsung គឺជាម៉ាកយីហោដែលមនុស្សជឿជាក់បំផុតនៅពេលដែលទិញសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះជាមួយនឹងកម្រិតដល់ទៅ 32%។ ក្រុមហ៊ុន LG, General Electric (GE) និង Whirlpool ជាប់ចំណាត់ថ្នាក់លេខ 2 លេខ 3 និងលេខ 4 ដែលមានកម្រិតដល់ទៅ  29%, 28% និង 28% ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញនូវសម្ភារៈផ្ទះបាយត្រកូល Bespoke AI ដែលមានដូចជា Bespoke 4-Door Flex និង  Jet Bot Combo ដែលមានមុខងារជាច្រើនដ៏សម្បូរបែបថែមទៀតផង៕
Samsung ក្លាយជាក្រុមហ៊ុនផលិតសម្ភារៈឧបករណ៍ប្រើប្រាស់ក្នុងផ្ទះធំបំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2023 កន្លងទៅ