
Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ OLED ដ៏ធំបំផុតនៅលើពិភពលោក នៅថ្ងៃនេះ ត្រូវបានគេរាយការណ៌ថា នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្កង់បន្ទះអេក្រង់ OLED សម្រាប់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 រួមជាមួយនិង iPad Air ដែលនឹងចេញលក់នៅឆ្នាំឆ្នាំ 2026 ខាងមុខនេះផងដែរ។ បើតាមរបាយការណ៌ខាងងលើនេះ គឺមានការបញ្ជាក់ថា ក្រុមហ៊ុន Apple គឺបានសម្រេចជ្រើសយក Samsung Display ជាជាង LG Display ទៅលើការផលិតអេក្រង់សម្រាប់ផលិតផលថ្មីៗរបស់ខ្លួន។
បើតាមសេចក្តីរាយការណ៌ចេញពី ETNews បានអោយដឹងថា ក្រុមហ៊ុន Samsung Display បានចាប់ផ្តើមនូវដំណើរការសង្វាក់់ផលិតកម្មរបស់ខ្លួនៅលើបន្ទះ OLED សម្រាប់ iPhone 16 series កាលពីខែមិថុនាកន្លងទៅនេះ ហើយនិងបានបង្កើនល្បឿននៅខែកក្កដាផងដែរ។ សម្រាប់ក្រុមហ៊ុន LG Display ក៏នឹងមានការផ្គត់ផ្គង់អេក្រង់ OLED panels សម្រាប់ស្មាតហ្វូន iPhone 16 ដូចគ្នា ហើយក៏បានចាប់ផ្តើមនៅក្នុងពេលតែមួយដូចក្រុមហ៊ុន Samsung Display អញ្ចឹង។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងងមានការនាំចេញនូវ iPhone 16 Series បររបស់ខ្លួនចំនួន 90 លានគ្រឿងនៅក្នុងឆ្នាំនេះ។ ទាក់ទងនឹងរឿងនេះដែរ ក្រុមហ៊ុន LG Display និង Samsung Display មានភារៈកិច្ចផលិតបន្ថែម 30% ទៀត ដោយអាចនឹងមានចំនួនកើនដល់ 120 លានគ្រឿង។
ប្រភពខាងលើនេះបន្តថា នៅត្រឹមចុងឆ្នាំនេះ ក្រុមហ៊ុន Samsung Display អាចនឹងធ្វើការផ្គត់ផ្គង់អេក្រង់ OLED នេះទៅអោយក្រុមហ៊ុន Apple ប្រមានជា 80 លានបន្ទះ ខណៈដែក LG Display វិញ គឺមានការនាំចេញទៅអោយក្រុមហ៊ុន Apple ប្រមាណជា 43 លានបន្ទះ ហើយក្រុមហ៊ុនទាំងពីរនេះ ក៏នឹងមានភារៈជាអ្នកដឹកជញ្ជូនអេក្រង់របស់ iPhone 16 Series ទៅកាន់រោងចក្រនៅទូទាំងពិភពលោកផងដែរ។
សូមជំរាបថា សម្រាប់វត្តមាន iPhone 16 Series ឆ្នាំនេះ ត្រូវបានគេរាយការណ៌ថា នឹងមាន 4 ម៉ូដែល រួមមានដូចជា iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max ខណៈដែល iPhone 16 និងiPhone 16 Plus ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវទំហំអេក្រង់ដូចមុនដែល។ រីឯម៉ូដែល iPhone 16 Pro និង iPhone 16 Pro Max ត្រូវបានគេជឿជាក់ថា ក្រុមហ៊ុននេះ នឹងពង្រីកទំហំអេក្រង់ធំជាងមុន។ iPhone 16 Pro អាចនឹងមានទំហំ 6.3-អ៊ីង ខណៈដែល iPhone 16 Pro Max អាចនឹងមានទំហំ 6.8-អ៊ីង។ ហើយ iPhone 16 ទាំងអស់ ក៏នឹងមានការប្រើប្រាស់ឈីបលឿនជាងមុន និងមានការពង្រឹងទៅលើ 5G modem រួមនិងកាមេរ៉ាស ក៏ដូចជា ‘Capture Button' សម្រាប់ការថតរូប ហើយនិង Wi-Fi 7 ផងដែរ។
