ស្វែងរកពួកយើង:

Samsung គ្រោងនឹងបញ្ចេញ Galaxy S25 Ultra-Thin ដើម្បីប្រកួតប្រជែងជាមួយ iPhone 17 Air

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2024 09:04 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung កំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូនប្រភេទ slim version របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 ដែលជាម៉ូដែល Flagship របស់ខ្លួនថែមទៀតហើយ ដែលស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 ខាងមុខបន្ទាប់ពី សម្ពោធ S25 Series។ បើតាមរបាយការណ៍ជាច្រើនចេញពីសារព័ត៌មានកូរ៉េ និងទិន្នន័យចេញពី GSMA នោះ បង្ហាញថា ស្មាតហ្វូននេះ អាចនឹងកា្លយជាម៉ូដែលប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី iPhone 17 'Air' របស់ក្រុមហ៊ុន Apple។
បើតាមសារព័ត៌មាន ET News របស់ប្រទេសកូរ៉េ កាលពីថ្ងៃទី 31 ខែតុលាកន្លងទៅនេះ បានអះអាងថា ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវស្មាតហ្វូនស្លីមរបស់ខ្លួននេះ នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះអាចនឹងចន្លោះខែមេសា និងខែមិថុនា ដែលអាចនឹងប៉ុន្មានខែមុនការប្រកាសនូវស្មាតហ្វូន iPhone 17 'Air' របស់ក្រុមហ៊ុន Apple ដែលនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2025។
បន្ទាប់ពីរបាយការណ៍ចេញពីកូរ៉េនេះ Smartprix ក៏រកឃើញស្មាតហ្វូនមួយនៅក្នុងបញ្ជីនៃទិន្នន័យ GSMA IMEI database ជាមួយនឹងឈ្មោះ "Galaxy" ដែលមានលេខកូដ SM-S937U។ ក្រុមហ៊ុនSamsung តែងតែធ្វើការចុះបញ្ជីស្មាតហ្វូនជាច្រើនដែលខ្លួនបានតេស្តនៅក្នុងប្រព័ន្ធ Database នេះប្រហែលជា 6-7 ខែ មុនការប្រកាសជាផ្លូវការ។ លេខម៉ូឌែលនេះអាចស៊ីគ្នាទៅនឹងត្រកូល Galaxy, Plus និង Ultra series របស់ត្រកូលស្មាតហ្វូន  Galaxy S25 series ខាងមុខនេះផងដែរ។
Article image
នេះមិនមែនជាលើកទី ១ នោះទេដែលក្រុមហ៊ុន Samsung បានធ្វើការឌីស្សាញស្តើងទៅលើស្មាតហ្វូនរបស់ខ្លួននោះ កាលពីឆ្នាំ 2014 ក្រុមហ៊ុនបានបញ្ចេញនូវស្មាតហ្វូន Galaxy Alphaដែលមានកម្រាស់ 6.7mm ធៀបជាមួយនឹងស្មាតហ្វូន Galaxy S5 មានកម្រាស់ដល់ទៅ 8.1mm ។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការវាស់ស្ទង់ទៅលើទីផ្សារសិនសម្រាប់ស្មាតហ្វូនម៉ូឌែលស្លីមមុនការរៀបចំនូវម៉ូឌែលពេញលេញទៅលើត្រកូលស្មាតហ្វូន Galaxy S26 នៅក្នុងឆ្នាំ 2026 នោះ។
Article image
មានពាក្យចចាមអារ៉ាមផ្ទុយគ្នាថា ការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស្លីមរបស់ក្រុមហ៊ុន Apple ផងដែរ ប៉ុន្តែប្រភពជាច្រើន បានអះអាងថាស្មាតហ្វូនស្លីមរបស់ក្រុមហ៊ុននេះនឹងមានទំហំ 6.6-អ៊ីង ។ កាលពីខែកក្កដានេះ លោក Ming-Chi Kuo បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប  A19, Dynamic Island, កាមេរ៉ាខាងក្រោយមួយគ្រាប់ និង5G modem របស់ក្រុមហ៊ុន Apple ថែមទៀតផង។ ប៉ុន្តែសម្រាប់ឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះមិនទាន់ដឹងនៅឡើយទេ៕
Samsung គ្រោងនឹងបញ្ចេញ Galaxy S25 Ultra-Thin ដើម្បីប្រកួតប្រជែងជាមួយ iPhone 17 Air