ស្វែងរកពួកយើង:

Samsung ចាប់ផ្តើមធ្វើការលើ Galaxy S24 FE ហើយ ខណៈដែលការបង្ហាញវត្តមាន គឺមិនទាន់ច្បាស់នោះទេ

ដោយ

Koun Jab Luffy

22 មេសា 2024 11:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែមករាកន្លងមកទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy S24 Series ហើយនឹងបានដាក់លក់នៅលើទីផ្សារនៅលើទីផ្សារទូទាំងពិពភពលោករួចរាល់ថែមទៀតផង។  យោងតាមការបញ្ជាក់នៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុននេះ បាននឹងកំពុងតែត្រៀមខ្លួនផ្តោតលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z series វិញម្តង។ នៅក្នុងនោះ ក៏នូវមានផលិតផលថ្មីៗមួយចំនួនទៀតផងដែរ ដែលសមិទ្ធិផលថ្មីៗទាំងនោះមានដូចជា ថេប្លេត Galaxy Tab S10 series, ស្មាតវ៉ច Galaxy Watch 7 series និង Galaxy Ring wearables ជាដើម។
ប្រភពខាងលើនេះបានបន្ថែមថា ក្រុមហ៊ុន Samsung ក៏បានធ្វើការងារនៅលើស្មាតហ្វូន FE របស់ស្មាតហ្វូន Galaxy S24 series ផងដែរ។ ថ្មីៗនេះ លក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះ ក៏ត្រូវបានចែកចាយដោយ GalaxyClub ដែលជាប្រភពជឿជាក់បានមួយផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានលេខកូដម៉ូដែល R12។ យោងតាមប៉ាតង់កន្លងមក បានបញ្ជាក់ថា ស្មាតហ្វូនមុនរបស់ FE គឺមានដូចជា S20 FE – R8, S21 FE – R9 និង S23 FE – R11)។ ដូច្នេះ ជាមួយនិងលេខម៉ូដែល R12 គឺពិតជា Galaxy S24 FE ហើយ។ សូមជំរាបថា លេខម៉ូដែល R10 ក៏ធ្លាប់បានប្រើប្រាស់នៅលើ Galaxy S22 FE ផងដែរ ប៉ុន្តែម៉ូដែលនោះ មិនបានបង្ហាញវត្តមាននៅលើទីផ្សារនោះទេ។
Article image
មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់លាស់របស់ S24 FE នៅឡើយទេ ខណៈដែលការបង្ហាញវត្តមានរបស់ស្មាតហ្វូន S24 FE ក៏អាចនឹងមានការពន្យាពេលផងដែរ។ គួរបញ្ជាក់ថា ស្មាតហ្វូន Galaxy S23 FE បានប្រកាសចេញនៅលើទីផ្សារនៅខែធ្នូកាលពីឆ្នាំមុន ដូច្នេះផ្អែកលើការលើកឡើងនេះ មានការព្យាករណ៌ថា S24 FE អាចនឹងមានវត្តមាននៅលើផ្សារនាខែវិច្ឆិកាឆ្នាំនេះ។
Article image
គួរបញ្ជាក់ថា Samsung Galaxy S23 FE ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 1 SoC សម្រាប់ផ្សារអាមេរិក និង Samsung Exynos 2200 SoC នៅលើទីផ្សារផ្សេងៗ។ បន្ទះឈីបនេះ គឺមានការប្រើប្រាស់នូវរ៉េម 8GB និងអង្គចងចាំទំហំ 128GB ឬ 256GB។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.4-អ៊ីង AMOLED បង្ហាញចេញបានកម្រិត FHD+ ល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះមានថ្ម 4,500mAh កម្លាំងសាក 25W wired និង 15W wireless charging។  S23 FE មានកាមេរ៉ាមុខទំហំ 10-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel (OIS) + 12-Megapixel (ultra-wide) + 8-Megapixel (telephoto, with 3x optical zoom)។ នៅលើស្មាតហ្វូននេះក៏មាន Dual speakers និងបច្ចេកវិទ្យា IP68-rated ផងដែរ។
Samsung ចាប់ផ្តើមធ្វើការលើ Galaxy S24 FE ហើយ ខណៈដែលការបង្ហាញវត្តមាន គឺមិនទាន់ច្បាស់នោះទេ