
យោងតាមការបែកធ្លាយកាលពីខែមុននេះ បានបង្ហាញថា ការឌីស្សាញរូបរាងរបស់ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S26 Series ដោយស្មាតហ្វូនទាំងនេះ គឺមានរូបរាងដូចជំនាន់មុនៗដែរ។ តាមរយៈរូបភាពមុននេះ បានបង្ហើបថា ការឌីស្សាញ Ring នៅលើកាមេរ៉ាស្មាតហ្វូនថ្មីនេះ គឺមិនមាននោះទេ ដោយក្រុមហ៊ុនផ្តើមធ្វើការផ្លាស់ប្តូរមើលទៅដូចគ្នាជាមួយនិង Fold 7-style អញ្ចឹង! គិតមកដល់ពេលមិនទាន់មានការបញ្ជាក់ផ្លូវការណ៍នៅឡើយទេ។
សម្រាប់សប្តាហ៌នេះ គឺមានការផ្លាស់ប្តូរហើយ ដោយថ្មីៗនេះមានការលេចធ្លាយនូវរូបភាពថ្មី។ យោងតាមការបញ្ជាក់ពី Android Authority នៅថ្ងៃនេះ គឺមានការបញ្ចេញនូវរូបភាពគំនូសព្រាកថ្មីរបស់ Galaxy S26, S26+ និង S26 Ultra ហើយដោយមានភ្ជាប់នៅលើការតេស្តជាមួយ One UI 8.5 firmware ថែមទៀតផង។ រូបភាពទាំងនេះ គឺមិនត្រូវបានធ្វើការបញ្ជាក់ថាជារូបភាពផ្សព្វផ្សាយនោះទេ ប៉ុន្តែមើលទៅគឺអាចគ្រប់គ្រាន់ដឹងច្បាស់ពីការឌីស្សាញថ្មី៎។
ទៅលើរូបភាពស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះ គឺមាន M1 (S26), M2 (S26+) និង M3 (S26 Ultra) គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាង pill-shaped camera ដែលផុសឡើង ហើយនិងមានសិនស័រ ដាច់ពីគ្នា។ តាមរូបភាពនេះ បង្ហាញថា ស្មាតហ្វូនទាំងបីនេះ មានការឌីស្សាញស្រដៀងគ្នាជាមួយនិងស្មាតហ្វូន Z Fold Series ដែលក្រុមហ៊ុននេះប្រើប្រាស់តាំងពីឆ្នាំ 2021 មកម្លេះ។ ហើយសម្រាប់ការរៀបចំសិនស័រវិញ គឺមានការឌីស្សាញដូចគ្នាជាមួយនិង Galaxy S25 series អញ្ចឹង។

ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់ជាមួយនិងស្បែកកម្មវិធី One UI 8.5 និងផ្អែកនៅលើ Android 16 ចេញពីប្រអប់តែម្តង។ ដូច្នេះអ្នកប្រើប្រាស់ Galaxy S25 ក៏អាចនឹងទទួលបាននូវស្បែក One UI 8.5 beta នេះប្រើប្រាស់នៅក្នុសប្តាហ៌ទី 2 នៃខែធ្នូរនាពេលឆាប់ៗនេះផងដែរ។ ទៅលើ S26 Ultra វិញ មើលទៅគឺមានគែមមូលជាងជំនាន់មុនបន្តិច។
