ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung ឈប់ផលិតស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z TriFold ហើយ! ពិតជាសោកស្តាយមែនទែន!

ដោយ

Penglin Chom

18 មីនា 2026 02:54 យប់ជ្រៅ

អាន 2 នាទី

Samsung ឈប់ផលិតស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z TriFold ហើយ! ពិតជាសោកស្តាយមែនទែន!
Article image
យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបញ្ជាក់ថា Samsung គឺនឹងមានការឈប់ផលិតស្មាតហ្វូនអេក្រង់បត់មួយក្នុងចំណោមស្មាតហ្វូនអេក្រង់បត់ជាច្រើនដែលមានលក់នៅលើទីផ្សារ។ តាមប្រភពខាងលើនេះ អោយដឹងថា ក្រុមហ៊ុននេះអាចនឹងឈប់ផលិតទៅលើ Samsung Galaxy Z TriFold ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួន ដែលទើបតែប្រកាសចេញលក់នៅលើទីផ្សារនាពេលថ្មីៗនេះ។

ក្រោយពីការបង្ហាញខ្លួននៅលើទីផ្សារ TriFold មិនត្រូវបានគេមើលឃើញថា មានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់នោះទេ។ សម្រាប់ការប្រកាសកន្លងមកនេះ ក្រុមហ៊ុន Samsung គឺគ្រាន់តែចង់ស្ទង់មតិទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ថា ពេញចិត្តឬអត់តែប៉ុណ្ណោះ ខណៈដែលម៉ូដែលថ្មីនេះ ក៏មានការដាក់លក់នៅលើទីផ្សារតិចតួចដូចគ្នា។ យោងតាមរបាយការណ៌ថ្មីៗនេះ បាននិយាយថា Samsung នឹងធ្វើការ Restock ម្តងទៀត មុននឹងប្រកាសឈប់ផលិតទៅលើ Galaxy Z TriFold នេះ។

Article image
សូមជំរាបថា Galaxy Z TriFold គឺមានការប្រើប្រាស់នូវប្រព័ន្ធបត់ចេញចូល G-Shaped folding ដែលខុសប្លែកពីស្មាតហ្វូនអេក្រងបត់ 3 តង់របស់ Huawei Mate XTs ដែលប្រើប្រាស់នូវប្រព័ន្ធចេញចូល S-Shaped។ smសម្រាប់ Galaxy Z TriFold គឺមានអេក្រង់បត់ចូលក្នុងទាំងពីរ ដែលមានការការពាទៅលើអេក្រង់គោល ខណៈដែលបើកទាំងបីអេក្រង់ គឺមានទម្រង់ដូចជាថេប្លេតអអញ្ចឹង។

Article image
និយាយទៅលើអេក្រង់គោល គឺមានទំហំ 6.5 អ៊ីង ខណៈដែលអេក្រង់ដែលលាតពេញទាំង 3 គឺមានទំហំដល់ទៅ 10 អ៊ីង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite គាំទ្រនូវការប្រើប្រាស់ស៊ីមកាត Dual SIM មានថ្មទំហំ 5600mAh និងមានតួខ្លួនទម្ងន់ 309g។ ស្មាតហ្វូននេះមានកម្រ៉ាស់ 4.2mm នៅពេលលាតអេក្រង់ពេញ ខណៈដែលបត់មានកម្រ៉ាស់ 12.9mm។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.