ស្វែងរកពួកយើង:

Samsung ត្រៀមបញ្ចេញស្មាតហ្វូនបត់បាន 3 តង់នៅចុងឆ្នាំ 2025 នេះហើយ

ដោយ

Koun Jab Luffy

02 ឧសភា 2025 09:33 ព្រឹក

អាន 2 នាទី

Article image
កាលពីឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមបញ្ចេញនូវការច្នៃប្រឌិតទៅលើស្មាតហ្វូនបត់បានជាច្រើនស៊េរីរបស់ខ្លួន ហើយបន្ទាប់មកក្រុមហ៊ុននេះ បានបង្ហាញវត្តមានស្មាតហ្វូនបត់បាន Galaxy Z Flip ដំបូងបំផុតរបស់ខ្លួន ដែលបន្តបន្ទាប់ទៀតក៏មានស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Clamshell Foldable ក៏បានបង្ហាញវត្តមាននៅលើទីផ្សារផងដែរ។ ប៉ុន្តែអ្វីដែលក្រុមហ៊ុន Samsung នៅមិនទាន់បានធ្វើការបញ្ចេញនោះ គឺស្មាតហ្វូនបត់បានទម្រង់ថ្មី។
តាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការផ្លាស់ប្តូរនៅឆ្នាំ 2025 នេះ។ នៅមុននេះ ក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ នឹងបង្ហាញខ្លួននៅឆ្នាំនេះហើយ។ ទាក់ទងជាមួយនិងស្មាតហ្វូននេះមានពាក្យចចាមអារ៉ាមជាច្រើន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយថែមទាំងនិយាយថា ក្រុមហ៊ុន Samsung នឹងបញ្ចេញនូវស្មាតហ្វូនដែលមានទម្រង់បត់បាន 3 តង់នេះ។
Article image
ក្រុមហ៊ុន Samsung អាចនឹងផ្តោតទៅលើស្មាតហ្វូនដែលមានទម្រង់បត់បានថ្មី ជាមួយនឹងការប្រើប្រាស់ទៅលើបច្ចេកវិទ្យា Galaxy AI ដើម្បីបង្កើននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យថែមទៀត។ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ របស់ក្រុមហ៊ុន Samsung នេះ នឹងមានអេក្រង់ទំហំ 9.9-អ៊ីង។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung នេះ គឺមានឈ្មោះហៅថា Galaxy G Fold ដែលអាចនឹងបង្ហាញខ្លួនមុនដាច់ឆ្នាំនេះ៕
Samsung ត្រៀមបញ្ចេញស្មាតហ្វូនបត់បាន 3 តង់នៅចុងឆ្នាំ 2025 នេះហើយ