ស្វែងរកពួកយើង:

Samsung ទំនងជានឹងបំពាក់កាមេរ៉ា 3 គ្រាប់ប៉ុណ្ណោះនៅលើស្មាតហ្វូន Galaxy S25 Ultra

ដោយ

Koun Jab Luffy

15 ឧសភា 2024 10:45 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញជាផ្លូវការនូវកំពូលស្មាតហ្វូន Galaxy S24 series អស់មួយរយៈពេលមក នៅពេលនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S25 series នៅលើបណ្តាញសង្គមថែមទៀតហើយ។ យោងតាមពាក្យចចាមអារ៉ាមកន្លងមក គឺបាននិយាយថា Galaxy S25 series ប្រហែលជាមិនមានការបំពាញ់នូវថាមពលថ្ម stacked battery នោះទេ។ ប៉ុន្តែស្មាតហ្វូនថ្មីនេះ នឹងមាន ការប្រើប្រាស់នូវបច្ចេកវិទ្យា AI សម្រាប់ជុំរុញ និងថែរក្សាទៅលើអាយុកាលថ្មនេះជំនួសវិញ។
នៅថ្ងៃនេះយោងតាមព័ត៌មានថ្មី ដែលចែកចាយដោយអ្នកទម្លាយ @ISAQUES81 នោះ គឺបានចែកចាយនូវព័ត៌ មានថ្មី ស្តីពីប្រព័ន្ធកាមេរ៉ាដែលនឹងបំពាក់នៅលើស្មាតហ្វូន Galaxy S25 Ultra វិញម្តង។ បើតាមប្រភពខាងលើនេះ បន្តថា ក្រុមហ៊ុន Samsung បានចាប់ផ្តើមធ្វើតេស្តទៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Ultra របស់ខ្លួនហើយ។ អ្នក ទម្លាយរូបនេះ បានបញ្ជាក់ថា សម្រាប់គំរូស្មាតហ្វូណ S25 Ultra ដែលក្រុមហ៊ុនធ្វើតេស្តេនេះ គឺមានកាមេរ៉ាក្រោយ តែ 3 គ្រាប់ប៉ុណ្ណោះ ដែលខុសពីជំនាន់មុនៗ ប្រើប្រាស់ដល់ទៅ 4 គ្រាប់។ នៅលើកំពូលស្មាតហ្វូននេះ នឹងមានការ បំពាក់នូវកាមេរ៉ា គោល, ultra-wide និង Periscope telephoto មួយគ្រាប់ប៉ុណ្ណោះ។
Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងដកចេញនូវកាមេរ៉ា “weak” 3x telephoto ហើយងាកមក ផ្តោតលើ compensate ជាមួយនិង digital zoom វិញ។ កន្លងមក ក្រុមហ៊ុននេះ ធ្លាប់បានធ្វើរួចមកហើយទៅលើ experimenting ជាមួយយនិងកាមេរ៉ា zoom។ ក្រុមហ៊ុននេះអាចនឹងដកចេញកាមេរ៉ា “weak” 10MP 10x telephoto មកប្រើប្រាស់ 50MP 5x តែមួយវិញ។ ប្រភពខាងលើនេះបន្តថា សម្រាប់កាមេរ៉ាគោល នឹងមានការប្រើ ប្រាស់ដូចមុនដដែល ប៉ុន្តែមានការពង្រឹងបន្ថែមទៅលើសមត្ថភាពពន្លឺ នឹងការប្រើប្រាស់នូវ Aperture ធំជាងមុន។
Samsung ទំនងជានឹងបំពាក់កាមេរ៉ា 3 គ្រាប់ប៉ុណ្ណោះនៅលើស្មាតហ្វូន Galaxy S25 Ultra