ស្វែងរកពួកយើង:

Samsung នាំមុខ Apple នៅលើទីផ្សារសកលនាត្រីមាសទី 3 ឆ្នាំ 2024 នេះ!

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2024 09:22 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីការបិទបញ្ចប់នៃការជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំមក នៅពេលេនះ ទីផ្សារស្មាតហ្វូននៅទូទាំងសកលលោក បានចាប់ផ្តើមមានសន្ទុះងើបឡើងវិញហើយ ដោយបានកាកមករកកម្រិតខ្ពស់បំផុតមួយសម្រាប់នៅក្នុងត្រីមាសទី 3ឆ្នាំ 2024 កន្លងទៅនេះ។ បើតាមការបញ្ជាក់របស់ Canalys បានអោយដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បាននាំចេញស្មាតហ្វូនរបស់ខ្លូនសរុបប្រហែលជាជាង 310 លានគ្រឿង។ តួរលេខនេះ គឺជាលទ្ធផលល្អបំផុត គិតចាប់តាំងពីត្រីមាសទី 3 កាលពីឆ្នាំ 2021 មក។
តាមទិន្នន័យខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung នៅតែជាក្រុមហ៊ុន OEM ដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី 3 នេះ ប៉ុន្តែចំនួនស្មាតហ្វូនដែលបាននាំចេញគឺមានកម្រិតទាបនៅឡើយ។ នៅលើបញ្ជនេះ បង្ហាញថា ក្រុមហ៊ុន Apple ដែលឈរនៅពីក្រោយ Samsung នេះ គឺមានចំនួន 1% ប៉ុណ្ណោះ ខណៈពេលដែលក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 3 ។
Article image
ប្រៀបធៀបជាមួយកន្លងមក ក្រុមហ៊ុន Samsung មានការធ្លាក់ចុះ 2 ពិន្ទុ នៅក្នុងចំណែកទីផ្សារ បើទោះបីជាក្រុមហ៊ុននេះចាប់ផ្តើមផ្តោតទៅលើស្មាតហ្វូនលំដាប់ថវិកាវិញក៏ដោយ។ ក្រុមហ៊ុន Apple គឺមានការកើនឡើងទៅលើចំនែកទីផ្សារប្រហែលជាដោយសារតែវត្តមានរបស់ស្មាតហ្វូន iPhone 16 series។ ក្រុមហ៊ុន Canalys បានបង្ហាញថា ក្រុមហ៊ុន Apple ក៏គ្រោងនឹងនាំចេញនូវស្មាតហ្វូនជំនាន់មុនៗដូចជា iPhone 13 និង iPhone 15 ទៅកាន់ទីផ្សាររបស់ប្រទេសឥណ្ឌាផងដែរ។ ដូចនេះ ក្រុមហ៊ុន Apple អាចនឹងជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះ ប៉ុន្តែតួរលេខនេះ ក៏អាចនឹងមានតួរលេខធ្លាក់ចុះបន្តិច ដោយសារតែការពន្យារពេលនៃការដំណើការនូវ Apple Intelligence ។
Article image
សម្រាប់ក្រុមហ៊ុនរបស់ចិនជាច្រើនទៀតរួមមានដូចជា Xiaomi, OPPO និង vivo ក៏ចាប់ផ្តើមប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗដើម្បីជម្រុញទៅលើការនាំចេញរបស់ពួកគេផងដែរ។ ក្រុមហ៊ុន Xiaomi ពឹងផ្អែកទៅលើការបើកចំហរទីផ្សារ និងហាងជាច្រើនរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុន OPPO ធ្វើការ Rebrand ទៅលើស្មាតហ្វូន A3 series និងទទួលបាននូវជោគជ័យនៅលើទីផ្សារអាស៊ីអាគ្នេយ៍ជាមួយនឹងតម្លៃចន្លោះពី $100-$200 ។
Article image
សម្រាប់ឆ្នាំ 2025 មានការរំពឹងទុកថា ការនាំចេញទីផ្សារស្មាតហ្វូនសកលគឺ នៅតែមានភាពសុទិដ្ឋិនិយម។ ទីផ្សារជាច្រើនដូចជាសហរដ្ឋអាមេរិក ចិន និងអ៊ឺរ៉ុបខាងលិច អាចនឹងមានការកើនឡើងទីផ្សារតាមរយៈការជម្រុញទៅលើបច្ចេកវិទ្យា AI ។