
ក្រុមហ៊ុន Samsung ទើបតែប្រកាសថា ខ្លួននឹងធ្វើការនាំយកនូវបច្ចេកវិទ្យា Bixby មកប្រើប្រាស់នៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ BESPOKE AI ជាច្រើន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ បានបញ្ជាក់ថា មុខងារបញ្ជាជាសំឡេង Bixby នេះ នឹងអនុញ្ញាតអោយអ្នកអាចបញ្ជាជាសំឡេងបានទៅកាន់ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះនេះកាន់តែមានភាពងាយស្រួល ហើយឧបករណ៍នេះ ក៏អាចយល់ទៅលើបរិបទនៃការបញ្ជារបស់អ្នកផងដែរ។
សូមជំរាបថា មុខងារ Bixby នេះ គឺត្រូវបានក្រុមហ៊ុន Samsung ដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន ស្មាតវ៉ច ថេប្លេត និងទូរទស្សន៍របស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងដំណើរការនូវ Bixby ដែលជាជំនួយការឌីជីថល AI ទៅកាន់ឧបករណ៍ប្រើប្រាស់ឆ្លាតវៃនៅក្នុងគេហដ្ឋាន BESPOKE AI Series របស់ខ្លួន។ ក្រុមហ៊ុនបន្តថា សម្រាប់ជំនួយការ Digital Voice Assistant នេះ អាចស្វែងយល់ទៅលើមាតិកាដែលអនុញ្ញាតអោយអ្នកអាចបញ្ជាជាសំឡេងបានយ៉ាងងាយស្រួលថែមទៀតតាមភាសារបស់អ្នក។
មុខងារ Bixby នេះ អាចយល់ទៅលើប្រយោគ នឹងពាក្យបញ្ជាជាច្រើន និងការទទួលបាននូវព័ត៌មានអំពីឧបករណ៍របស់អ្នក។ ក្រុមហ៊ុន Samsung បានអះអាងថា ជំនួយការ Bixby នេះ អាចស្វែងយល់ទៅលើប្រយោគជាច្រើនតាមពាក្យបញ្ជាជាច្រើនប្រកបដោយភាពសាមញ្ញបំផុត។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បាននាំយកនូវមុខងារ Generative AI នេះមកប្រើប្រាស់នៅលើទូទឹកកក BESPOKE AI Family Hub Refrigerator ផងដែរ ដោយមុខងារថ្មីនេះ អាចបង្កើតនូវរូបភាពចលនា Generative Wallpaper feature បានទៀតផង។ មុខងារថ្មីនេះ គឺមានការប្រើប្រាស់បានជាមួយនិង Galaxy S24 series ក៏ដូចជាថេប្លេតជាច្រើនទៀត ដែលបានបង្ហាញវត្តមានកាលពីដើមឆ្នាំនេះ។ ជាមួយនិងមុខងារនេះ អ្នកប្រើប្រាស់អាចបង្កើតរូបភាពផ្ទៃខាងក្រោយបានច្រើន តាមរយៈនៃមុខងារ Generative AI។ រូបភាពទាំងនោះរួមមាន events, flowers, food, nature រួមនិងស្ទីលគំនូរថ្មីចំនួន 6 ថែមទៀតផង។
បើតាមការបញ្ជាក់របស់លោក Yoo Mi-young ដែលជានាយករងផ្នែកSamsung DX បានប្រសាសន៌ថា “Samsung Electronics គឺជាក្រុមហ៊ុននាំមុខគេទៅលើ AI home appliances ហើយក៏ជាក្រុមហ៊ុននឹងមានការតម្លើងនូវមុងខារ AI functions សម្រាប់ឧបករណ៌ប្រើប្រាស់នៅក្នុងគេហដ្ឋានកាន់តែមានសំបូរបែបថែមទៀតផង។
Bixby គឺអាចប្រើប្រាស់បាននៅលើឧបករណ៍ឆ្លាតវៃជាច្រើនដូចខាងក្រោមនេះ៖
- Bespoke AI Combo
- Bespoke AI Family Hub Refrigerator
- Bespoke AI Steam
- Bespoke AI Wind-Free Gallery Air Conditioner
