
Galaxy S24 Ultra គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានគេដឹងថា បានផ្តល់នូវលក្ខណៈសម្បត្តិជាច្រើនជូនដល់អ្នកប្រើប្រាស់ ប្រៀបធៀបជាមួយនិងស្មាតហ្វូនដែលចេញស្របាគ្នានៅក្នុងឆ្នាំ 2024 នេះ។ យ៉ាងណាមិញ នៅពេលនេះ ស្មាតហ្វូននេះ ក៏មានការចាប់អារម្មណ៍ទៅលើបញ្ហាមិនមួយដែលចេញប៊ិច S Pen នៅលើស្មាតហ្វូននេះដែរ ដោយអ្នកប្រើប្រាស់មួយចំនួន បាននិយាយថា គឺមានក្លិនឈ្ងៀមដូចជាឆេះផ្លាស្ទិក។
ទាក់ទងនឹងរឿងរ៉ាវថ្មីនេះ នៅលើ Reddit គឺមានគណនីជាច្រើនបានធ្វើការពិភាក្សាមួយទៅលើរឿងនេះ ដោយអ្នកប្រើប្រាស់ មួយរូបដែលឈ្មោះថា LatifYil បានបង្ហោះថា ប៊ិច S Pen នៅលើស្មាតហ្វូន Samsung Galaxy S24 Ultra របស់ខ្លួន មានបញ្ហាក្លិនឈ្ញៀមខុសពីធម្មតា ហើយបន្ទាប់មក អ្នកលេងនៅលើអ៊ីនធឺនិតជាច្រើនទៀត ក៏បានបញ្ចេញមតិទៅលើរឿងនេះផងដែរ។ សម្រាប់មតិខ្លះ បាននិយយាថា ក្លិនឈ្ញៀមនេះ គឺប្រហែលជាដោយសារតែឆេះទៅលើផ្លាស្ទិកជាមិនខាន។ ហើយក៏មានអ្នកប្រើប្រាស់ខ្លះទៀត បាននិយាយថា ក្លិននៅលើ S Pen នេះអាចដោយសារតែសារធាតុគីមី ដែលប្រើប្រាស់នៅលើប៊ិចនេះ។
យោងតាមការបញ្ជាក់របស់អ្នកសម្របសម្រួលទៅលើ Platform របស់ក្រុមហ៊ុន Samsung បាននិយាយថា រឿងនេះ គឺដោយសារតែ សិនស័រ Close Proximity របស់ S Pen ដែលជាសមាសភាគខាងក្នុងប៊ិចដំណើរការនេះ ដែលកត្តានេះ បានបណ្តាលអោយឡើងកំដៅ ហើយក៏មានក្លិនដូចជាប្លាស្ទិកក្តៅបែបនេះ។ ក្លិននេះ គឺប្រៀបបីដូចជារថយន្តដែលដាក់នៅក្រោមព្រះអាទិត្យអញ្ចឹងដែរ គឺមិនមានអ្វីនោះទេ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ សម្រាប់ក្លិននេះ គឺមិនមែនមានតែនៅលើស្មាតហ្វូន S24 Ultra នោះទេ កន្លងមកលក្ខណៈស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតឡើងនៅលើស្មាតហ្វូន Galaxy S23 Ultra និង S22 Ultra ផងដែរ៕
