ស្វែងរកពួកយើង:

Samsung នឹងធ្វើការប្រកាសចេញ Galaxy Z Fold 7 ចំនួនពីរម៉ូដែលនៅឆ្នាំក្រោយនេះ

ដោយ

Koun Jab Luffy

28 តុលា 2024 12:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
បើយោងតាមការចេញផ្សាយដោយគណនី CalaxyClub បាននិយាយថា Samsung នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី គឺ Galaxy Z Fold 7 ចំនួនពីរម៉ូដែលនៅឆ្នាំ 2025។ ប្រភពខាងលើនេះ ក៏បានធ្វើការចែករំលែកលេខកូដម៉ូដែលរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីឆ្នាំ 2025 របស់ Samsung ចំនួនបី គឺ B7 ដែលអាចជាម៉ូដែល Galaxy Z Flip 7, Q7 អាចជាម៉ូដែល Galaxy Z Fold 7 និង Q7M ដែលមិនទាន់ត្រូវបានស្គាល់ឈ្មោះថាជាស្មាតហ្វូនអេក្រង់ម៉ូដែលអ្វី។
សម្រាប់លេខកូដ Q7 ត្រូវបានប្រើសម្រាស់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold Series ប៉ុន្តែសម្រាប់លេខកូដអក្សរ “M” មិនទាន់ត្រូវបានគេដឹងថា Samsung សំដៅទៅលើម៉ូដែលអ្វីនោះទេ។ បច្ចុប្បន្នសម្រាប់ស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេស Samsung Galaxy Z Fold Special Edition គឺបានប្រើលេខកូដ Q6A ដូចនេះសម្រាប់លេខកូដ Q7M អាចជាស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេស Galaxy Z Fold Special Edition 2025 ឬក៏បន្តប្រើលេខកូដ Q7A ។
Article image
ទោះជាយ៉ាងណាក៏មានទស្សនៈមួយចំនួនបាននិយាយថា សម្រាប់ស្មាតហ្វូនដែលមានលេខកូដ Q7M ទំនងជាស្មាតហ្វូនអេក្រង់ Galaxy Z Fold ដែលមានតម្លៃធូរថ្លៃដែលត្រូវបានគេធ្វើការជជែងវែកញែកជាច្រើនកាលពីឆ្នាំមុន។  ប្រភពមួយចំនួនបាននិយាយថា Samsung បាននឹងកំពុងធ្វើការស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip ដែលមានតម្លៃសមរម្យ ដើម្បីផ្តល់នូវជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ដែលស្រឡាញ់ស្មាតហ្វូនអេក្រង់ ប៉ុន្តែ មិនមានលទ្ធភាពក្នុងការទិញប្រើ។
Article image
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា Samsung បាននឹងកំពុងដំណើរការក្នុងការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់បីបត់ (Tri-foldable phone) ដើម្បីធ្វើការប្រជែងជាមួយនឹង Huawei ដែលជាក្រុមហ៊ុនដំបូងគេក្នុងលោកដែលបញ្ចេញស្មាតហ្វូនអេក្រង់បត់បីបត់ឈ្មោះថា Mate XT Ultimate ៕
Samsung នឹងធ្វើការប្រកាសចេញ Galaxy Z Fold 7 ចំនួនពីរម៉ូដែលនៅឆ្នាំក្រោយនេះ