
យោងតាមសេចក្តីរាយការណ៌ថ្មីមួយនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួននៅក្នុងការនាំយកនូវបន្ទះ ឈីបជំនាន់ថ្មី Exynos សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Falgship របស់ខ្លួន ដែលគ្រើងនឹងប្រកាសចេញនៅឆ្នាំក្រោយ។ សូមជំរាបថា បន្ទាប់ពីការរំលងចោលទៅលើបន្ទះឈីប Exynos 2500 សម្រាប់ស្មាតហ្វូន Galaxy S25 series រួចមកនោះ មានរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ អាចនឹងបង្កើនទៅលើការផលិតបន្ទះឈីប Exynos 2600 សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series។
ថ្ងៃនេះ បើតាមការបញ្ជាក់របស់ FNNews បានអោយដឹងថា ក្រុមហ៊ុន Samsung បានង្កើតនូវក្រុមការងារដ៏ពិសេសមួយក្នុងការបង្កើនទៅលើប្រសិទ្ធិភាព និងផលិតភាពខ្ពស់ទៅលើបន្ទះឈីប Exynos នេះ។ បន្ទះឈីបថ្មីនេះ នឹងមានការប្រើប្រាស់នូវដំណើរការ 2nm “SF2” របស់ក្រុមហ៊ុន Samsung ថែមទៀតផង។ ប្រភពដដែលនេះ បន្តថា ក្រុមហ៊ុន Samsung មានគោលដៅក្នុងការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបនេះនៅខែឧសភានេះ ហើយនឹងប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S26 series ។

ទាក់ទងនឹងការបែកធ្លាយនេះ ស្ថាប័ន System LSI Business Unit របស់ក្រុមហ៊ុន Samsung ដែលជាគ្រប់គ្រងទៅលើការឌីស្សាញ ហើយផ្នែក Foundry Business Unit ត្រូវបានគេរាយការណ៌ គឺបាននឹងកំពុងតែផ្តោតទៅលើការផលិតកម្ម។ គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាទៅលើសង្វាក់ផលិតកម្មបន្ទះឈីប Exynos 2500 នេះ បានធ្វើអោយស្មាតហ្វូន Galaxy S25 series ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm ហើយសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung ក៏មិនអោយរឿងនេះ កើតឡើងដដែលទៀតទេ៕
