Samsung ត្រូវបានគេរាយការណ៌ បាននឹងកំពុងតែត្រៀមប្រើប្រាស់នូវបច្ចេកវិទ្យាការពារសវុត្ថិភាពលើអេក្រង់ Privacy Display Technology សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 series ទាំងអស់របស់ខ្លួន ដែលនឹងមានវត្តមាននៅលើទីផ្សារនាឆ្នាំ 2027 ខាងមុខនេះហើយ។ យោងតាមរបាយការណ៌ TheElec នាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S27, S27 Plus, S27 Pro និង S27 Ultra នឹងទទួលបាននូវមុខងារថ្មីនេះទាំងអស់គ្នា។ ប៉ុន្តែទៅលើ S27 FE អាចនឹងមិនមាននោះទេ។

ការដាក់អោយប្រើប្រាស់នូវ Privacy Display សម្រាប់គ្រប់ម៉ូដែលនេះ ត្រូវបានគេមើលឃើញថា គឺមានភាពខុសប្លែកពីជំនាន់មុន Galaxy S26 series ដែលមានការប្រើប្រាស់ Privacy Display តែនៅលើម៉ូដែល Ultra ប៉ុណ្ណោះ។ សូមជំរាបថា Samsung បានប្រកាសដាក់អោយដំណើរការជាលើកដំបូងនូវ Privacy Display
នេះ គឺមានតែ S26 Ultra ប៉ុណ្ណោះ ដោយមានក្រុមហ៊ុនប្រើប្រាស់នូវ Flex Magic Pixel ដែលធ្វើការនៅលើមេក្រង់ OLED screen បានយ៉ាងជាក់លាក់ អាចធ្វើការការពារមិនអោយមានការមើលពីចំហៀងអេក្រង់បានយ៉ាងមានប្រសិទ្ធិភាព។ និយាយទៅបានតែមើលចំពីមុខអេក្រង់ប៉ុណ្ណោះ។ បច្ចេកវិទ្យានេះល្អ មែនទែនសម្រាប់ការប្រើប្រាស់នៅទីសាធារណៈ។

សូមជំរាបថា បើទោះជាមានភាពជោគជ័យទៅលើការប្រើប្រាស់ Privacy Display ទៅលើម៉ូដែល Galaxy S26 Ultra ក៏ដោយ កន្លងមកបច្ចេកវិទ្យានេះ ក៏ជួបប្រទះនូវភាពស្មុកស្មាញជាច្រើនផងដែរ។ សម្រាប់ពេលនេះ ការប្រកាសប្រើប្រាស់ Privacy Display ទៅលើគ្រប់ម៉ូដែលនាឆ្នាំក្រោយ គឺអាចនឹងមានភាពរលូនជាងមុន ដោយក្រុមហ៊ុន Samsung បានធ្វើការដោះស្រាយទៅលើផ្នែកអសកម្មមួយចំនួនបានរួចរាល់ហើយ។ សម្រាប់ ការប្រើប្រាស់ Privacy Display នៅឆ្នាំក្រោយ អាចនិយាយបានថា ជាការប្រើប្រាស់ Privacy Display ជំនាន់ទី 2 ដែលនឹងផ្តល់នូវពិសោធន៌កាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូន Galaxy ជំនាន់ថ្មី។
