ស្វែងរកពួកយើង:

Samsung នឹងប្រើប្រាស់នូវទទឹងអេក្រង់នៅលើ Galaxy Z Fold 6 មានទំហំធំជាងជំនាន់មុនៗ

ដោយ

Koun Jab Luffy

08 ឧសភា 2024 09:55 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌មុននេះ បានរាយការណ៌ថា ក្រុមហ៊ុន Samsung បានធ្វើតេស្តទៅលើអេក្រង់ស្មាតហ្វូនបត់បាន របស់ខ្លួនជាមួយនិងកម្រិត aspect ratios សម្រាប់អេក្រង់បត់ខាងក្នុងរបស់ Galaxy Z Fold 6 ហើយ។ ជាមួយនិងការ អាប់ដែតខាងលើនេះ គឺនឹងធ្វើអោយអេក្រង់ខាងក្នុងដែលមានស្ទីលបើកដូចជាសៀវភៅនេះ មានទំហំទទឹងធំជាងមុន ខណៈ ដែលជ្រុងនិមួយៗក៏មានការឌីស្សាញជាមួយភាព sharp ផងដែរ។ បន្ថែមពីនេះ ការបែកធ្លាយខាងលើនេះ ក៏មានការបង្ហាញ ថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានគែមជ្រុង ជាមួយនិងគែមស្មើតគ្នាទៀតផង។
បើតាមការបង្ហាញចេញពី Ice Universe នៅពេលនេះ គឺមានការចែករំលែកនូវរូបភាពថ្មីមួយ ដែលមានការប្រៀបធៀប រវាងបន្ទះការពារអេក្រង់របស់ Galaxy Z Fold 6 និង Z Fold 5 ផងដែរ។ សម្រាប់រូបភាពថ្មីនេះ គឺបានបង្ហាញថា ស្មាត ហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានកំពស់ខ្ពស់ជាងមុន។ សូមជំរាបថា មួយរយៈចុងក្រោយនេះ ដោយសារតែស្មាតហ្វូនអេក្រង់ បត់បានរបស់ក្រុមហ៊ុនធំមួយចំនួនដូចជា Google ឬ Oppo ត្រូវបានក្រុមហ៊ុនទាំងនេះ ធ្វើការពង្រីកទទឹងអក្រង់មានទំហំធំ ជាងមុន ដើម្បីអោយមានភាពងាយស្រួលនៅក្នុងប្រើប្រាស់នោះ បានធ្វើអោយក្រុមហ៊ុន Samsung បានសម្រេចធ្វើការកែ សម្រួលទៅលើទទឹងនៃអេក្រង់នេះដូចគ្នាដែរ។ ជាមួយនិងការផ្លាស់ប្តូរស្ទីលថ្មីនេះ នៅលើស្មាតហ្វូនអេក្រង់ថ្មីនេះ មានការ ច្រិបគែមអេក្រង់កាន់តែតូច ទាល់ទាក់ខ្លាំងមែនសម្រាប់ Galaxy Z Fold 6។
Article image
សូមជំរាបថា រូបភាពដែលចាយដោយអ្នកទម្លាយ Ice Universe នៅពេលនេះ គឺពិតជាបានបង្ហាញពីភាពខុសគ្នាទៅលើ កម្រិត aspect ratio និងគែម នៅលើអេក្រង់របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និងស្មាតហ្វូនអេក្រង់ បត់បាបជំនាន់មុនពិតមែន។ សម្រាប់ម៉ូដែលថ្មីនេះ គឹនឹងមានការប្រើប្រាស់នូវទទឹងអេក្រង់ 60.2mm wide ខណៈដែលទទឹង អេក្រង់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 5 គឺមានទំហំត្រឹមតែ 57.4mm ប៉ុណ្ណោះ។