ស្វែងរកពួកយើង:

Samsung នឹងមានការសម្ពោធនូវផលិតផលថ្មីៗចំនួន 7 នៅក្នុងព្រឹត្តិការណ៍ Next Galaxy Unpacked នាថ្ងៃទី 10 ខែកក្កដាខាងមុខនេះ

ដោយ

Koun Jab Luffy

26 មិថុនា 2024 02:55 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន Samsung Electronics បានប្រកាសបញ្ជាក់ផ្លូវការណ៍រួចហើយថា ខ្លួននឹងរៀបព្រឹត្តិការណ៍ Next Galaxy Unpacked នៅថ្ងៃទី 10 ខែកក្កដា ខាងមុខនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដោយព្រឹត្តិការណ៍ពិសេសនេះ នឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់នៅលើគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុន ក៏ដូចជា Samsung Newsroom, និងប៉ុស្តិ៍យួធូបរបស់់ក្រុមហ៊ុនផងដែរ។ ដោយព្រឹត្តិការណ៍ Next Galaxy Unpacked នឹងចាប់ធ្វើឡើងនាវេលាម៉ោង 3 p.m. CEST, 6 am. PDT, និង 9 am EDT។
យ៉ាងណាមិញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់កូរ៉េខាងត្បូងមួយនេះ មិនបានបញ្ជាក់នូវផលិតផលថ្មីរបស់ខ្លួនដែលត្រូវដាក់សម្ភោធនៅក្នុងព្រឹត្តិការណ៍ Next Galaxy Unpacked នៅឡើយទេ។ ទោះជាយ៉ាងណា នៅក្នុងព្រឹត្តិការណ៍ពិសេសថ្ងៃនោះ Samsung ត្រូវបានគេដឹងថា នឹងមានការដាក់បង្ហាញផលិតផលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Z Flip 6រួមនឹផលិតផលដែលបំពាក់នូវប្រព័ន្ធ AI ស្របតាមប្រព័ន្ធ Galaxy Ecosystem មួយចំនួនទៀត ដែលសរុបទៅអាចមានចំនួន 7 ផលិតផលថ្មី។
Article image
Samsung Galaxy Z Fold 6 និង Z Flip 6
ស្មាតហ្វូនអេក្រង់បត់ជំនាន់ទាំងពីរនេះ គឺជាតួរអង្គសំខាន់បំផុតដែលត្រូវបង្ហាញខ្លួននៅលើឆាកក្នុងព្រឹត្តិការណ៍ Next Galaxy Unpacked ខាងមុខនេះ។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Z Fold 6 ត្រូវបានគេរំពឹងថា នឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 3 For Galaxy ជាមួយការឌីស្សាញរូបរាងបែបថ្មីជាមួយអេក្រង់ខាងក្រៅធំជាងជំនាន់មុនបន្តិច ហើយអាចមានកម្រាស់ស្តើងជាង និងទំងន់ស្រាលជាងជំនាន់មុនបន្តិចផងដែរ។ ចំនែកម៉ូដែល Z Flip 6 ត្រូវបានគេរំពឹងថា នឹងមានការបង្កើនគុណភាពប្រព័ន្ធកាមេរ៉ាធ្វើការបានប្រសើរជាងជំនាន់ Z Flip 5 បច្ចុប្បន្ន។
Article image
Samsung Galaxy Watch 7 Series និង Watch Ultra
បន្ទាប់ពី Galaxy Z Fold និង Flip 6 Series ទៅនាឡិកាដៃឆ្លាតវៃ Galaxy Watch Ultra។ Premium Smartwatch របស់ Samsung នេះនឹងប្រើប្រាស់ឈីបស្តង់ដារខ្នាត 3nm Exynos, ភ្ជាប់មកជាមួយ BioActive Sensor 2 ហើយនិងអាចគាំទ្របច្ចេកវិទ្យា Galaxy AI ផងដែរ។ Galaxy Watch 7 Series នឹងមានជម្រើសខ្នាត 40mm និង 44mm ហើយសម្រាប់ Galaxy Watch Ultra វិញអាចនឹងមានទំហំ 47mm ជាមួយតម្លៃខ្ទង់ $700។ Galaxy Watch Ultra នឹងមានតួរផលិតពីទីតានីមជាមួយថ្មទំហំធំដល់ 590mAh, ម៉េមូរីទំហំ 32GB, ប្រព័ន្ធការពារកម្រិត 10ATM pressure resistance, រួមនិងមាន physical buttons ចំនួនបីរ។ Samsung Galaxy Watch 7 Series ជំនាន់ថ្មី នឹងដំឡើងមកជាមួយ One UI គាំទ្រដោយ Wear OS។
Article image
Samsung Galaxy Buds 3 និង Buds 3 Pro
ថ្មីៗនេះ មានការទម្លាយរូបភាពបង្ហាញពីការរចនារបស់កាសស្តាប់ឥតខ្សែជំនាន់ថ្មី Galaxy Buds 3 Series នៅលើអនឡាញ។ កាសស្តាប់ឥតខ្សែជំនាន់ថ្មីនេះអាចមានដូចជា Galaxy Buds 3 និង Buds 3 Pro។ កាសជំនាន់ថ្មីនេះ អាចនឹងបំពាក់ប្រព័ន្ធ audio driver ថ្មី, មានថ្មទំហំធំជាងជំនាន់មុន, គាំទ្រ Galaxy AI, ប្រព័ន្ធ adaptive EQ និងប្រព័ន្ធការពារទឹកកម្រិត IP56។ យ៉ាងណាមិញមិនទាន់បានការបញ្ជាក់ពីភាពខុសគ្នារវាង Galaxy Buds 3 និង Buds 3 Pro នោះទេ។
Article image
Samsung Galaxy Ring
ក្រុមហ៊ុន Samsung ក៏អាចនឹងធ្វើការបង្ហាញចេញនូវចិញ្ចៀនឆ្លាតវៃ Galaxy Ring ជំនាន់ដំបូងរបស់ខ្លួនផងដែរនៅក្នុងព្រឹត្តិការ Next Galaxy Unpacked ដើមខែក្រោយនេះ។ Galaxy Ring ត្រូវបានគេរំពឹងថា នឹងបំពាក់មកជាមួយកញ្ចប់មុខងារតាមដានសុខភាព (Health-tracking) ដែលរួមមានដូចជា sleep monitoring, heart rate tracking, និង blood oxygen level monitoring រួមនឹងប្រព័ន្ធ ECG សម្រាប់មុខងារ fertility tracking, ហើយនិងអាចធ្វើការភ្ជាប់ដើម្បីគ្រប់គ្រង់បញ្ជាឧបករណ៍ផ្សេងៗបានថែមទៀតផង។ Galaxy Ring នឹងមានថ្មដែលមានសមត្ថភាពកាន់ប្រើប្រាស់បានច្រើនថ្ងៃ ហើយក៏នឹងមានជម្រើសទំហំច្រើនសម្រាប់ធ្វើការជ្រើសតម្រូវតាមទំហំម្រាមដៃផងដែរ៕
Samsung នឹងមានការសម្ពោធនូវផលិតផលថ្មីៗចំនួន 7 នៅក្នុងព្រឹត្តិការណ៍ Next Galaxy Unpacked នាថ្ងៃទី 10 ខែកក្កដាខាងមុខនេះ