ស្វែងរកពួកយើង:

Samsung នឹងមានស្តង់ពិពរណ៍ផ្ទាល់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2026 ខាងមុខ

ដោយ

Koun Jab Luffy

31 ធ្នូ 2025 07:36 ព្រឹក

អាន 2 នាទី

Article image
ដើមខែនេះមករានេះ នៅក្នុងព្រឹត្តិការណ៍ CES 2025 កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung មិនទាន់មានស្តង់ពិពរណ៍ផ្ទាល់ខ្លួននោះទេ។ ផ្ទុយមកវិញ ឆ្នាំថ្មី 2026 ខាងមុខនេះ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងមានស្តង់ពិពរណ៍ផ្ទាល់ខ្លួនដាច់ដោយឡែកសម្រាប់ព្រឹត្តិការណ៌ដ៏អស្ចារ្យនេះ ដែលស្ថិតនៅ The Wynn ក្នុងសាលមួយតែម្តង ។
ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងដាក់បង្ហាញនូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួននៅក្នុងវិចិត្រសាលថ្មីមួយដ៏សំបូបបែប ដែលដូចជាសារមន្ទីរមួយអញ្ចឹង។ គួរបញ្ជាក់ថា កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ក៏បានទម្លាយព័ត៌មានអំពីទូរទស្សន៍ ម៉ូនីទ័រ និងផលិតផលសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនដែលគ្រោងនឹងដាក់បង្ហាញនៅក្នុងទីតាំងថ្មីនេះផងដែរ។
ក្រៅពីកន្លែងតាំងពិពរណ៍ថ្មីនេះ ព្រឹត្តិការណ៍ CES 2026 របស់ក្រុមហ៊ុន Samsung នៅក្នុង The Wynn នឹងមានការធ្វើបទបង្ហាញ ការបង្ហាញនូវបច្ចេកវិទ្យា និងការប្រឹក្សាយោបល់ជាច្រើនជាមួយនឹងអតិថិជន និងដៃគូរជាច្រើន។
Article image
ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការដាក់បង្ហាញនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងបច្ចេកវិទ្យា AI ប្រកបដោយចក្ខុវិស័យ និងយុទ្ធសាស្រ្តកម្រិតខ្ពស់សម្រាប់អតិថិជនរបស់អ្នកប្រើប្រាស់។ សម្រាប់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Samsung នេះ គឺផ្តោតទៅលើការប្រើប្រាស់នូវ Software + AI ដើម្បីបង្កើនប្រសិទ្ធិភាពកាន់តែខ្ពស់សម្រាប់បទពិសោធន៍កាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់៕