ស្វែងរកពួកយើង:

Samsung នៅតែបន្តការនាំមុខទៅលើ Apple នៅលើទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី 2 ឆ្នាំ 2024

ដោយ

Koun Jab Luffy

18 កក្កដា 2024 09:42 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Canalys បានបង្ហាញអោយដឹងថា ទីផ្សារស្មាតហ្វូន គឺមានការកើនឡើង 3 ត្រីមាសជាប់ៗគ្នា សម្រាប់ត្រីមាសទី 2 ឆ្នាំ 2024 នេះ ជាមួយនិងនាំចេញបានចំនួនដល់ទៅ 288 គ្រឿង រាប់ចាប់ពីខែមេសា ដល់ខែមិថុនាកន្លងទៅនេះ។ គិតជាតួរលេខ គឺមានការកើនឡើងចំនួន 12% ប្រៀបធៀបជាមួយនិងឆ្នាំមុន។
ជាមួយនិងរបាយការណ៌របស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung គឺនៅតែបន្តការនាំមុខគេ ខណៈដែលក្រុមហ៊ុន Apple គឺនៅបន្តឈរលេខ 2។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងទៀតថា ក្រុមហ៊ុន Xiaomi និង Transsion គឺធ្វើបានល្អជាងគេសម្រាប់ត្រីមាសខាងលើនេះ។ ក្រុមហ៊ុន OEMs ទាំងពីរនេះ ធ្វើការបានយ៉ាងល្អបំផុតនៅលើទីផ្សារសំខាន់ៗមួយចំនួនរួមមានដូចជា Asia-Pacific, Middle East, Africa និង Latin America ជាដើម។ ក្រុមហ៊ុនទាំងពីរនេះ បានធ្វើការប្រូម៉ូតផលិតផលថ្មីៗរបស់ខ្លួនខ្លាំងមែនទែន។
Article image
ចំពោះក្រុមហ៊ុន Honor, Oppo និង vivo គឺបាននឹងកំពុងតែធ្វើការងារខ្លាំងដូចគ្នា ប៉ុន្តែភាគច្រើនគឺមានការពង្រឹងទៅលើទីផ្សារស្មាតហ្វូននៅក្នុងស្រុកច្រើនជាងទីផ្សារខាងក្រៅ ពីព្រោះថា អ្នកប្រើប្រាស់ភាគច្រើននៅប្រទេសចិនបាននឹងកំពុងតែមានផ្តោតខ្លាំងលើស្មាតហ្វូនជំនាន់ថ្មីៗរបស់ក្រុមហ៊ុនទាំងបីនេះ។ នៅពេលនេះ ក្រុមហ៊ុន Samsung និង Apple គឺបាននឹងកំពុងតែមានការប្រកួតប្រជែងគ្នាខ្លាំងមែនទែនទៅលើស្មាតហ្វូនថ្នាក់ប្រណិត ជាពិសេស គឺទៅលើការអភិវឌ្ឍបច្ចេកវិទ្យា AI។ មានការរំពឹងថា ក្រុមហ៊ុនទាំងពីរនេះ នឹងកាន់តែមានភាពរីកចម្រើននៅត្រីមាសខាងមុខ។
Samsung នៅតែបន្តការនាំមុខទៅលើ Apple នៅលើទីផ្សារស្មាតហ្វូនសម្រាប់ត្រីមាសទី 2 ឆ្នាំ 2024