ស្វែងរកពួកយើង:

Samsung បង្ហាញចេញនូវវឌ្ឍនភាពនៃ Galaxy Z Fold នៅមុនការសម្ពោធជាផ្លូវការ Galaxy Z Fold 6

ដោយ

Koun Jab Luffy

29 មិថុនា 2024 08:19 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Samsung គឺជាម៉ាកយីហោស្មាតហ្វូនដ៏ធំបំផុត ដែលបានបង្ហាញនូវស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកល។ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ បានប្រកាសចេញនូវស្មាតហ្វូន Galaxy Fold ដំបូងបំផុត កាលពីឆ្នាំ 2019 ហើយក្រុមហ៊ុននេះ ក៏បានពង្រឹងទៅលើស្មាតហ្វូននេះជារៀងរាល់ឆ្នាំ។ នៅពេលនេះគឺដល់ពេលនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Z Fold 6 ហើយ ក្រុមហ៊ុននេះ ក៏បានរំលឹកអំពីវឌ្ឍនភាពនៃការធ្វើអោយប្រសើរឡើងនៃស្មាតហ្វូន Galaxy Z Fold series នេះ។
នៅក្នុងការបង្ហោះនៅលើប្លុកមួយ បានសសេរថា ក្រុមហ៊ុន Samsung បានបង្ហាញអំពីវឌ្ឍនភាពនៃវត្តមានរបស់ស្មាតហ្វូន Galaxy Z Fold។ ក្រុមហ៊ុននេះ បានបង្ហើបថា ស្មាតហ្វូន Galaxy Z Fold 6 ថ្មីនេះ គឺនឹងមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុន ប្រៀបធៀបជាមួយស្មាតហ្វូន Galaxy Z Fold 5។ ស្មាតហ្វូន Galaxy Z Fold 6 នេះ មានកម្រាស់ 6.1mm និងទម្ងន់ត្រឹមតែ 239g ប៉ុណ្ណោះ។
បើមើលទៅលើស្មាតហ្វូន Galaxy Fold ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នោះ គឺមានទម្ងន់ដល់ទៅ 276g និងកម្រាស់17.1mm។ នៅឆ្នាំបន្ទាប់ ស្មាតហ្វូន Galaxy Z Fold 2 បានបង្ហាញខ្លួនដែលមានទម្ងន់ធ្ងន់ជាងស្មាតហ្វូន  Galaxy Fold ប៉ុន្តែវាក៏មានការពង្រឹងទៅលើ hinge និងការឌីស្សាញទាំងមូលរបស់វា។ វាមានកម្រាស់ 16.8mm និង hinge ដែលមើលទៅតិចជាងមុនថែមទៀត។
Article image
ស្មាតហ្វូន  Galaxy Z Fold 3 បង្ហាញខ្លួននៅក្នុងឆ្នាំ 2021 ដែលមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុនផងដែរ។ វាមានកម្រាស់ត្រឹមតែ 16mm ហើយនៅពេលដែលបើកគឺមានកម្រាស់6.4mm ។ វាមានទម្ងន់ 271g ដែលមានការពង្រឹងច្រើនជាងស្មាតហ្វូន Galaxy Fold និង Galaxy Z Fold 2 ។ នេះគឺជាស្មាតហ្វូនបត់បានដំបូងបំផុតដែលមានបំពាក់នូវ  IPX8 សម្រាប់ការពារការជ្រាបទឹកថែមទៀត។
Article image
នៅក្នុងឆ្នាំ 2022 ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន  Galaxy Z Fold 4ដែលមានទម្ងន់ស្រាលត្រឹមតែ 263g ។ វាមានកម្រាស់ 6.3mm នៅពេលដែលបើក និងកម្រាស់ 15.8mm នៅពេលដែលបិទ។ សម្រាប់ hinge មានកម្រាស់ស្រាលជាងស្មាតហ្វូន  Galaxy Z Fold 3ដល់ទៅ 21% ។
Article image
ស្មាតហ្វូន Galaxy Z Fold 5 បង្ហាញខ្លួននៅក្នុងឆ្នាំ 2023 ដែលមានទម្ងន់ស្រាលជាងមុន។ ស្មាតហ្វូននេះ មានកម្រាស់ 13.4mm នៅពេលបិទ និងទម្ងន់ 253g។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវគន្លឹះ hinge ថ្មីដែលមានឈ្មោះហៅថា Flex Hinge ផងដែរ។ ស្មាតហ្វូននេះ បានជួយពង្រឹងទៅលើភាពធន់នៃអេក្រង់ និងការដកចេញនូវគម្លាតនៃអេក្រង់ទាំងពីរនេះ ថែមទៀតផង។
ក្រុមហ៊ុននេះ បានសន្យាថា នឹងបន្តក្នុងការពង្រឹងទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Galaxy Z Fold Series នាពេលខាងមុខនេះ។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2024 នេះ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ cover screen ធំជាងមុន និងអេក្រង់ខាងក្នុងធំជាងមុនថែមទៀត។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប  Snapdragon 8 Gen 3 និងមានកាមេរ៉ា 50MP+12MP+10MP ខណៈដែលកាមេរ៉ា Selfie ខាងក្រៅទំហំ 10MP កាមេរ៉ាខាងក្នុងទំហំ 4MP។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB តួខ្លួនទីតាញ៉ូម និងថាមពលថ្មទំហំ 4,400mAh ជាមួយនឹងបច្ចេកវិទ្យា 25W fast charging ។ ស្មាតហ្វូននេះ ដំណើរការនូវ Android 14 ជាមួយនឹង One UI 6.1.1 software ហើយវាអាចអាប់ដេតទៅលើ Android OS ដល់ទៅ 7 ឆ្នាំថែមទៀតផង៕
Samsung បង្ហាញចេញនូវវឌ្ឍនភាពនៃ Galaxy Z Fold នៅមុនការសម្ពោធជាផ្លូវការ Galaxy Z Fold 6