ស្វែងរកពួកយើង:

Samsung បង្ហាញនូវសិនស័រ ISOCELL ចំនួន 3 រួមមាន 200MP HP9, 50MP GNJ និង 50MP JN5

ដោយ

Koun Jab Luffy

29 មិថុនា 2024 09:22 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics ទើបតែប្រកាសចេញនូវ Image Sensors ISOCELL series ចំនួន 3។ បើមើលទៅលើ ISOCELL HP9 ដែលក្រុមហ៊ុនបានអភិវឌ្ឍថ្មីៗនេះ គឺជាប្រភេទសេនស័រ Telephoto Image Sensor ដែលមានកម្រិតភាពច្បាស់ដល់ទៅ 200MP និងមានការគាំទ្រជាមួយនូវសិនស័រ 0.56 μm pixels ហើយនិងមានសិនស័រទំហំ 1/1.4 អ៊ង។ សិនស័រនេះ ត្រូវបានប្រើប្រាស់នូវ High-Refractive Microlens ដើម្បីធានាទៅលើការប្រមូលពន្លឺបានយ៉ាងល្អ និងពន្លឺច្បាស់តាមរយៈ RGB filter។
បើប្រៀបធៀបជាមួយនឹងសិនស័រជំនាន់មុននេះ នៅលើ ISOCELL HP9 ថ្មីនេះ គឺមានការបំពាក់នូវ Light Sensitivity ល្អជាងមុន 12% និងមុខងារ Autofocus ដល់ទៅ 10% ហើយនិងមានប្រើប្រាស់នូវបច្ចេកវិទ្យា Tetra-pixel technology ដែលមានការបញ្ចូលគ្នានៃកម្រិត 16 Pixels និង 12MP 2.24 μm។ សិនស័រកាមេរ៉ា ISOCELL HP9 នេះ ទ្រទ្រង់នូវ  2x ឬ 4x in-sensor zoom modes ដែលអាចសម្រេចបាននូវ 12x zoom ជាមួយនឹង  3x telephoto lens ផងដែរ។
Article image
សម្រាប់ ISOCELL GNJ នេះ គឺជាប្រភេទសិនស័រកាមេរ៉ាទំហំ 50MP Dual-Pixel Sensor គាំទ្រជាមួយនឹងកម្រិត 1.0μm Pixels ហើយនិងមានទំហំ 1/1.57 អ៊ីង។ សិនស័រនេះ ក៏មានការ upgrade ទៅលើ Deep Trench Isolation (DTI) Materials ថែមទៀតផង។ បន្ថែមពីនេះ សិនស័រ ក៏មានការបង្កើនទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលថ្មជាមួយនឹងការកាត់បន្ថយ 29% នៅលើមុខងារ preview mode ហើយនិង 34% ទៅលើមុខងារ video mode កម្រិត 4K@60fps ថែមទៀតផង។
Article image
បើមើលនៅលើសិនស័រ ISOCELL JN5 នេះវិញ គឺជាសិនស័រទំហំ 50MP មួយទៀតដែលមាន 0.64 μm pixels និង 1/2.76 អ៊ីង Optical Format។ បន្ថែមពីនេះនៅលើសិនស័រ ក៏មានមានការប្រើប្រាស់នូវមុខងារ Dual Vertical Transfer Gate (VTG) technology នៅក្នុងការពង្រឹងទៅលើការផ្ទេរភិចសែល ការកាត់បន្ថយ Noise នៅក្នុងស្ថានភាពពន្លឺទាប។ សិនស័រJN5 នេះ ក៏មានបំពាក់ជាមួយនូវ Super QPD (Quad-Phase Detection) ដែលពង្រឹងទៅលើ Autofocus បានយ៉ាងល្អថែមទៀតផង។ ក្រុមហ៊ុន Samsung បាននិយាយថា JN5 គឺជាសិនស័រមួយដែលល្អក្នុងការប្រើប្រាស់នូវកាមេរ៉ាគោល និង Sub រវាង wide-angle, ultrawide-angle, front និង  telephoto បានយ៉ាងល្អ។
Article image
ក្រុមហ៊ុន Samsung នៅមិនទាន់បានបង្ហាញនូវពេលវេលាក្នុងការបង្ហាញនូវសេនស័រនេះ នៅលើស្មាតហ្វូននាពេលខាងមុខនោះទេ។ យ៉ាងណាមិញ យើងបានឃើញនូវសិនស័រ ISOCELL HP9 នៅក្នុង Telephoto របស់ស្មាតហ្វូន vivo X100 Ultra រួចហើយផងដែរ៕