ស្វែងរកពួកយើង:

Samsung បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Z Flip 7 2026 Olympic Edition

ដោយ

Koun Jab Luffy

29 មករា 2026 09:09 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ទើបតែបង្ហាញស្មាតហ្វូនម៉ូឌែលពិសេសGalaxy Z Flip 7 Olympic Edition នៅមុនព្រឹត្តិការណ៍ប្រកួត Milano Cortina 2026 Winter Games ដែលស្មាតហ្វូននេះ ត្រូវបានឌីស្សាញយ៉ាងពិសេសសម្រាប់អត្តពលិកគ្រប់ៗគ្នាដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមជំរាបថា ក្រុមហ៊ុន Samsung បានក្លាយជាដៃគូយូរមកជាមួយនឹង Olympics ហើយក្រុមហ៊ុននេះ តែងតែផ្តល់នូវកាដូសម្រាប់ក្រុមកីឡាករដែលចូលរួមព្រឹត្តិការណ៍នេះគ្រប់ពេល។
ខណៈដែលលក្ខណៈសម្បត្តិនៃ Hardware របស់ស្មាតហ្វូននេះ គឺដូចគ្នាទៅនឹង Galaxy Z Flip 7 ក្រុមហ៊ុនបានសម្រេចធ្វើការឌីស្សាញថ្មីទៅលើផ្នែលខាងក្រៅមួយចំនួន ហើយនិងមានបន្ថែមស្ទីលជាលក្ខណៈបែបកីឡាផងដែរ។ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏មានការប្រើប្រាស់នូវហត្ថលេខាពណ៌ខៀវ គែមពណ៌មាស ហើយនិង មានផ្ទៃរូប Olympic wallpapers ដ៏ពិសេសនៅលើស្មាតហ្វូននេះផងដែរ។ ក្រៅពីផ្នែក Hardware នេះ នៅលើស្មាតហ្វូន Olympic Edition ក៏បានជាមួយនឹងកាមេរ៉ាភ្លោះទំហំ 50MP និង 12MP ultra wide angle lens ផផងដែរ។
Article image
ស្មាតហ្វូន Galaxy Z Flip 7 2026 Olympic Edition ថ្មីនេះ មិនត្រឹមតែកែប្រែទៅលើរូបរាងខាងក្រៅនោះទេ នៅលើស្មាតហ្វូននេះ ក៏មានការរៀបចំពង្រឹងទៅលើ Software ជាមួយនឹង Galaxy AI ដែលធ្វើអោយកីឡាករងាយស្រួលក្នុងការមើល Lives នៅក្នុងការប្រកួតផងដែរ។ សម្រាប់មុខងារថ្មីនៅលើស្មាតហ្វូននេះមានដូចជា ៖
•Interpreter: ការបកប្រែ real-time ដោយមិនចាំបាច់មានអ៊ីនធឺណិត
•Now Brief: ការបង្កើតនូវតារាងសង្ខេបប្រចាំថ្ងៃ ការជូនដំណឹង និងការហាត់ប្រាណ
•Photo Assist: ការកែប្រែរូបភាពដោយប្រើប្រាស់នូវ AI
•Dual Recording: ការថតសកម្មភាពបានចំនួន២ ប្លង់នៅក្នុងពេលតែមួយ
Article image
បន្ថែមពីនេះ ស្មាតហ្វូន Galaxy Z Flip 7 2026 Olympic Edition នេះ ក៏បានដើរតួសំខាន់ក្នុងការថតរូបភាព Selfie កាន់តែងាយស្រួលផងដែរ។ ក្រុមហ៊ុន Samsung ក៏មានការផ្តល់ជូននូវទិន្នន័យ 100GB 5G eSIM សម្រាប់ការប្រើប្រាស់នៅលើកម្មវិធី Olympic Games app, Athlete365 និង digital passes តាមរយៈ  Samsung Wallet ថែមទៀត៕
Article image
Samsung បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Z Flip 7 2026 Olympic Edition