ស្វែងរកពួកយើង:

Samsung បង្ហាញស្មាតហ្វូនបត់បាន 3 តង់ Galaxy Z TriFold គឺដើម្បីកំណត់អនាគតស្មាតហ្វូនបត់បាន

ដោយ

Koun Jab Luffy

09 ធ្នូ 2025 08:30 ព្រឹក

អាន 3 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវរូបរាងជាផ្លូវការរបស់ស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននោះគឺ Galaxy Z TriFold ហើយ ដែលនេះ គឺជាស្មាតហ្វូនទម្រង់ថ្មីមួយទៀតនៅក្នុងចំណោមស្មាតហ្វូនបត់បានជាច្រើនរបស់ខ្លួននាពេលប៉ុន្មានឆ្នាំនេះ។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុន Samsung គឺមានគោលដៅក្នុងការធ្វើតុល្យភាពទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា ភាពងាយស្រួលក្នុងការចល័ត និងផលិតភាពការងារ។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានការបំពាក់នូវអេក្រង់ខាងក្នុងទំហំ 10 អ៊ីង ដែលងាយស្រួលមែនទែនសម្រាប់ការកម្សាន្ត និងការធ្វើការងារជាច្រើនផ្សេងទៀត។ ស្មាតហ្វូនស៊េរីថ្មី Galaxy Z TriFold នេះ មានការឌីស្សាញបត់ចូលក្នុង (inward-folding) ហើយប្រសិនបើអ្នកប្រើប្រាស់បត់ខុសទម្រង់នោះ ស្មាតហ្វូនថ្មីនេះ នឹងមានការជូនដំណឹង និងញ័រដោយស្វ័យប្រវត្តិថែមទៀត។ ទៅលើការឌីស្សាញស្មាតហ្វូន Samsung ថ្មីនេះ មានកម្រាស់ស្តើងត្រឹមតែ 3.9mm ប៉ុណ្ណោះនៅពេលដែលលាតអេក្រង់។
Article image
អេក្រង់ខាងក្នុងរបស់ស្មាតហ្វូនដែលមានទំហំ 10 អ៊ីងនេះ គឺជាអេក្រង់ Dynamic AMOLED 2X QXGA+ panel គាំទ្រជាមួយនឹងល្បឿន 120Hz adaptive refresh rate ហើយនិងកម្រិតពន្លឺ 1,600 nits peak brightness។ ចំពោះអេក្រង់ខាងក្រៅ មានអេក្រង់ទំហំ 6.5 អ៊ីង កម្រិត FHD+ panel មានល្បឿន 120Hz adaptive refresh rate និងមានកម្រិតពន្លឺ 2,600 nits peak brightness ដូចគ្នា។ នៅលើអេក្រង់នេះ លោកអ្នកប្រើប្រាសក៏អាចបើកកម្មវិធី Apps ចំនួន 3 ផ្សេងគ្នា និងដាក់ជាទម្រង់ multi-windows ផងដែរ។
Article image
Galaxy Z TriFold គឺជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវ Samsung DeX ដែលមានសមត្ថភាពដូចទៅនឹងការប្រើប្រាស់នូវ Desktop ដែលអ្នកអាចប្រើប្រាស់បានគ្រប់ទីកន្លែង។ ស្មាតហ្វូននេះ ដំណើរការនូវ Android 16 ផ្អែកជាមួយនិងស្បែក One UI 8 ។ ទៅលើកម្លាំងម៉ាស៊ីនស្មាតហ្វូននេះ គឺមានបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB និង 1TB ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាទំហំ 12MP ultrawide និងកាមេរ៉ា 200MP wide ហើយនិងកាមេរ៉ា 10MP telephoto គាំទ្រជាមួយនឹង 3x optical zoom។ អេក្រង់ខាងក្រៅ និងខាងក្នុងរបស់ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ  10MP Selfie។ ក្រុមហ៊ុន Samsung បាននិយាយថា ស្មាតហ្វូន Galaxy Z TriFold នេះមានបំពាក់នូវ hinge ដ៏ខ្លាំងក្លាបំផុត ហើយវាក៏បំពាក់នូវ IP48 សម្រាប់ការពារការជ្រាបទឹកផងដែរ។
ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z TriFold នេះនឹងបំពាក់នូវថាមពលថ្មទំហំ 5,600mAh three-cell ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ។ ស្មាតហ្វូននេះ មានវិមាត្រ 159.2 x 214.1 x 3.9 mm និងមានទម្ងន់ 309g ។ សម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះមានដូចជា 5G, LTE, Wi-Fi 7 និង  Bluetooth v5.4 ។ វាក៏មានមុខងារ Galaxy AI ជាច្រើនទៀតដូចជា Photo Assist, Generative Edit, Live Translate និងជាច្រើនទៀត។
Article image
ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូន Galaxy Z TriFold នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ នៅថ្ងៃទី 12 ខែធ្នូនេះនៅក្នុងតម្លៃ  $2,500 ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក អារ៉ាប់រួម សិង្ហបុរី ចិន និងតៃវ៉ាន់នៅក្នុងពេលខាងមុខនេះ៕
Samsung បង្ហាញស្មាតហ្វូនបត់បាន 3 តង់ Galaxy Z TriFold គឺដើម្បីកំណត់អនាគតស្មាតហ្វូនបត់បាន