ស្វែងរកពួកយើង:

Samsung បញ្ជាក់ថា Galaxy S26 Series មានការទ្រទ្រង់មុខងារ Satellite Communication គ្រប់ម៉ូដែល

ដោយ

Koun Jab Luffy

28 កុម្ភៈ 2026 06:46 ព្រលប់

អាន 2 នាទី

Article image
តាមពិតទៅលើ ក្រុមហ៊ុន Samsung គឺមានស្មាតហ្វូនដែលមានការគាំទ្រនូវប្រព័ន្ធផ្កាយរណបដែលគ្រប់គ្នាស្គាល់ថា គឺជា satellite communication ហើយ ប៉ុន្តែកន្លងមក ក្រុមហ៊ុននេះមិនបានបញ្ជាក់ច្បាស់នៅពេលសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S26 series កាលពីពេលថ្មីៗនេះនោះទេ។ នៅថ្ងៃនេះ ដើម្បីស្រាយចម្ងល់អោយច្បាស់នោះ ក្រុមហ៊ុន Samsung បានចេញមកប្រកាសហើយថា នៅគ្រប់ម៉ូដែល Galaxy S26 series ដែលមានដូចជា Galaxy S26, Galaxy S26+ និង Galaxy S26 Ultra គឺសុទ្ធតែមានការទ្រទ្រង់នូវ satellite communication ទាំងអស់។
Samsung បានបញ្ជាក់បន្ថែមថា ការដាក់អោយមានការនូវ satellite communication នៅលើស្មាតហ្វូន Galaxy S26 series នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការនាំមកនូវសុវត្ថិភាពកាន់តែខ្លាំងថែមទៀតសម្រាប់អ្នកប្រើប្រាស់តាមរយៈនៃការប្រើប្រាស់ទៅលើបច្ចេកវិទ្យាចល័តដែលមាននៅលើស្មាតហ្វូន។ សូមជំរាបថា satellite communication គឺជាប្រព័ន្ធទំនាក់ទំនងថ្មីមួយ ដែលអាចអោយអ្នកប្រើប្រាស់ធ្វើការខល និងផ្ញើរសារបាន បើទោះបីជាមិនមានសេវាទូរស័ព្ទក៏ដោយ។
Article image
តាមការបញ្ជាក់ពីលោក Won-Joon Choi ដែលជាអគ្គនាយក និងជានាយកប្រតិបត្តិ ហើយនិងជាប្រធានផ្នែក R&D Office នៃសាជីវកម្ម Mobile eXperience (MX) Business របស់ក្រុមហ៊ុន Samsung Electronics បានអោយដឹងថា នៅពេលដែល Satellite communication ក្លាយជាជាប្រព័ន្ធទំនាក់ទំនងថ្មីមួយ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាចល័តនោះ ក្រុមហ៊ុនគឺមានគោលដៅចង់អោយអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនកាន់តែជឿជាក់ និងមានភាពសំបូរបែបថែមទៀត ហើយនិងទុកចិត្តបានទៅលើស្មាតហ្វូន។
Article image
មកដល់ពេលនេះ Samsung បានចាប់ដៃជាមួយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៌ជាច្រើន មានទាំង នៅអាមេរិកខាងជើង អឺរ៉ុប និងជប៉ុន ដើម្បីផ្តល់នូវការគាំទ្រនូវ Satellite communication ដែលជាប្រព័ន្ធទំនាក់ទំនងថ្មីមួយនេះ សម្រាន់ស្មាតហ្វួមួយចំនួនរបស់ Galaxy smartphones ដែលមានទាំង Galaxy S26 series ផងដែរ។
Samsung បញ្ជាក់ថា Galaxy S26 Series មានការទ្រទ្រង់មុខងារ Satellite Communication គ្រប់ម៉ូដែល