ស្វែងរកពួកយើង:

Samsung បញ្ជាក់ផ្លូវការហើយថា Galaxy Unpacked នឹងប្រារព្ធឡើងនៅថ្ងៃនៅថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2024

ដោយ

Koun Jab Luffy

15 មិថុនា 2024 07:42 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ មានការទម្លាយចេញនូវព័ត៌មានលក្ខណៈសម្បត្តិទូទៅជាច្រើនដែលនិយាយពីស្មាតហ្វូនអេក្រង់បត់តបានជំនាន់ថ្មី Galaxy Z Fold 6 និងd Z Flip 6។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ ក៏បានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេតនៃការប្រកាសចេញនូវស្មាតហ្វូននេះថែមទៀតហើយ។ បើតាមលោក Evan Blass បង្ហោះនៅលើបណ្តាញ X នៅថ្ងៃនេះ គឺបានចែកចាយនូវរូបភាព GIF ដែលនិយាយពីព្រឹត្តិការណ៌ Samsung Unpacked ហើយ។
បើមើលទៅលើរូបភាពនេះ គឺមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង ដោយបានបញ្ជាក់ថា ព្រឹត្តិការណ៌ Samsung Galaxy Unpacked គឺនឹងរៀបចំឡើងនៅថ្ងៃទី 10 ខែកក្កដា វេលាម៉ោង 10PM ម៉ោងនៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវនឹងម៉ោង 6AM នៅអាស៊ីប៉ាស៊ីហ្វិក ហើយនិង 9AM នៅតំបន់អឺរ៉ុប។ សម្រាប់រូបភាពមានចលនានេះ គឺមានការបង្ហាញពីរូបភាពប្រអប់ដែលវិលចុះឡើង ហើយក៏មានការបង្ហាញពីរូបភាព Galaxy AI ផងដែរ។ Galaxy AI will នឹងក្លាយជាផ្នែកដ៏សំខាន់បំផុតនៃការប្រកាសនេះ។ នៅក្នុងនោះក៏មានការបញ្ជាក់ពីការបង្ហាញពីរូប Eiffel Tower ដែលជាបេះដូងរបស់ក្រុងប៉ារីស ដែលជាកន្លែងប្រារព្ធកម្មវិធីផងដែរ។
Article image
ជាមួយគ្នានេះក៏មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Samsung អាចនឹងប្រារព្ធឡើងមុនពេលកំណត់ ដើម្បីបង្ហាញវត្តមានផលិតផលថ្មីៗរបស់ខ្លួនអោយបានមុនថ្ងៃប្រារព្ធកម្មវិធីព្រឹត្តិការណ៌កីឡាអូឡាំពិកនៅទីក្រុងប៉ារីសនាថ្ងៃទី 26 ខែកក្កដា។ ក្រៅពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន នៅក្នុងព្រឹត្តិការណ៌នេះ ក៏នឹងមានការបង្ហាញវត្តមាន Galaxy Watch ដែលរួមមានម៉ូដែល Ultra ហើយនិង Galaxy Buds wireless ផងដែរ។ សូមជំរាបថា កាលដើមឆ្នាំនេះ Samsung ក៏បានជូនដំណឹងពីវត្តមាន Galaxy Ring នៅក្នុងព្រឹត្តិការណ៌ Unpacked event នេះផងដែរ។
Article image