
យោងតាមការចេញផ្សាយពីស្ថាប័ន IDC សម្រាប់ត្រីមាសទៅ 2 ឆ្នាំ 2025 នេះ បានបង្ហាញថា Samsung នៅតែបន្តនាំមុខគេនៅលើទីផ្សារទូទាំងពិភពលោកដដែល។ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បាននាំចេញបានចំនួន 58 លានគ្រឿង ដោយបានគ្រប់ទីផ្សារបានចំនួន 19.7% មានការកើនឡើង 7.9% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺក្រុមហ៊ុននេះនាំចេញបាន 53.8 លានគ្រឿងប៉ុណ្ណោះ។
សម្រាប់ក្រុមហ៊ុន Apple វិញ គឺឈរនៅលើលេខរៀង 2 ដោយបានចាំចេញបាន 46.4 គ្រឿង មានចំណែកទីផ្សារ 15.7% ដែលមានការថយចុះប្រៀបធៀបជាមួយនិងត្រីមាសទី 1 ឆ្នាំ 2025។ ការធ្លាក់ចុះនេះគឺដោយសារតែអ្នកប្រើប្រាស់អាចនឹងរង់ចាំការមកដល់ iPhone 17 series នៅខែកញ្ញាខាងមុខ។

របាយការណ៌ខាងលើនេះបន្តថា ការនាំមុខរបស់ Samsung នៅពេលនេះ គឺដោយសារតែការលក់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន Galaxy A36 និង A56 មានការកើនឡើង។ ប៉ុន្តែតាមរយៈតួរលេខនេះ គឺមានការធ្លាក់ចុះដោយសារតែកាលពីត្រីមាសទី 1 ឆ្នាំ 2025 នេះ ក្រុមហ៊ុន Samsung បានលក់ស្មាតហ្វូនរបស់ខ្លួនដល់ទៅ 60.6 លានគ្រឿង កំឡុងពេលដែលក្រុមហ៊ុននេះដាក់លក់ Galaxy S25 series ហើយមានតម្រូវការខ្ពស់។

បើនិយាយពីការកើនឡើងប្រចាំឆ្នាំនោះ ទីផ្សារស្មាតហ្វូននៅលើពិភពលោកនោះ គឺមានការកើនឡើងត្រឹមតែ 1% ប៉ុណ្ណោះ ដោយបាននាំចេញស្មាតហ្វូន 295.2 គ្រឿងនៅត្រីមាសទី 2 ឆ្នាំ 2025 នេះ។ គួរបញ្ជាក់ថា ថ្មីៗនេះ Samsung កីទើបតែប្រកាចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge ស្មាតហ្វូនអេក្រង់បត់បាន Z Flip7, Z Flip7 FE រួមនិងស្មាតហ្វូនអេក្រង់បត់បាន Z Fold7 ដោយម៉ូដែលថ្មីៗទាំងនេះត្រូវបានគេនិយាយថា នឹងមានតម្រូវការខ្ពស់ប្រៀបធៀបជាមួយនិងឆ្នាំមុន។

