ស្វែងរកពួកយើង:

Loading Ad...

Samsung បានដាក់សម្ពោជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Fold8 Ultra ហើយ

ដោយ

ជុំ ប៉េងលីន

23 កក្កដា 2026 09:20 ព្រឹក

អាន 3 នាទី

Samsung បានដាក់កម្ពោជាផ្លូវការណ៌នួវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Fold8 Ultra ហើយ
Article image
ដូចការគ្រោងទុកនៅពេលនេះ Samsung បានដាក់កម្ពោធជាផ្លូវការណ៌នួវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Fold8 Ultra ហើយ ដោយម៉ូដែលនេះ គឺក្រុមហ៊ុនមានគោលដៅធ្វើអោយក្លាយជាអធិរាជស្មាតហ្វូនអេក្រង់បត់បានតែម្តង។ Samsung Galaxy Z Fold8 Ultra មានអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីងកម្រិត FHD+ គាំទ្រដោយបន្ទះកញ្ចក់ការពារ Gorilla Glass Ceramic 3 protection និងអេក្រង់ខាងក្រៅមានទំហំធំដល់ទៅ 8 អ៊ីង QXGA+ ដែលមានការការពារដោយកញ្ចក់ Dynamic AMOLED 2X tech គាំទ្រដោយ anti-reflective coating ហើយនិង crazy-high peak brightness កម្រិតដល់ទៅ 3000 nits អេក្រង់ទាំងពីរនេះ គឺមានមកជាមួយនូវល្បឿន 120Hz adaptive refresh rates ដែលផ្តល់នូវភាពរលូនទៅលើមុខងារ multitasking ក៏ដូចជាការទស្សនា និងការបញ្ជានៅលើអេក្រង់ជាដើម។

Article image
Samsung Galaxy Z Fold8 Ultra គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ដែលមានការឌីស្សាញជាមួយនិងទម្រង់ big book-style foldable ដែលស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនថ្នាក់ប្រណិតដូចជា Galaxy S26 Ultra អញ្ចឹង។ ជាមួយនិងវត្តមានរបស់ម៉ីដែលថ្មី គឺមានការដាក់មកជាមួយនូវកាមេរ៉ាគោលដែលមានទំហំដល់ទៅ 200MP (0.6µm pixels, f/1.7, OIS) ហើយនិងគាំទ្រដោយមុខងារ HDR capabilities ទៀតផង។ ទៅលើសមត្ថភាពនៃការថតវីដេអូវិញ នៅលើស្មាតហ្វូននេះ គឺអាចថតបាន 8K video និងមាន APV codec និងអាចប្រើប្រាស់នូវ Cine LUTs directly នៅលើស្មាតហ្វូនបានទៀតផង។

Article image
ទៅលើកាមេរ៉ា ultra-wide camera គឺមានអាប់ដែតខ្លាំងមែនទែន ដោយមកជាមួយនូវកាមេរ៉ាថ្មី 50MP sensor (0.7µm, f/1.9, 120° FoV) ដែលមានសមត្ថភាពអាចថត landscape photos ហើយនិងអាចថត close សម្រាប់ macro photography ផងដែរ។ អ្វីដែលមិនប្រែប្រួលនោះ គឺទៅលើ telephoto camera ក្រុមហ៊ុននៅតែប្រើឡែន 10MP sensor (1.0µm) ហ៊្សូម 3x f/2.4 lens ជាមួយមុងងារ OIS ដដែល។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 10MP selfie ដូចគ្នា ទាំងអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង។ ប៉ុន្តែសម្រាប់សមត្ថភាពថតវិញ នៅលើអេ្រង់ខាងក្រៅថតបាន 85° និងអេក្រង់ខាងក្នុងថតបាន wider 100° lens ហើយឡែនទាំងពីរនេះ គឺបំពាក់នូវសិនស័រ 1.12µm pixel size និង f/2.2 apertures ដូចគ្នា។

Article image
Samsung Galaxy Z Fold8 Ultra ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 for Galaxy សម្រាប់ទីផ្សារទាំងអស់នៅលើពិភពលោក ហើយម៉ូដែលថ្មីនេះ គឺមានមកជាមួយរ៉េម 12GB និងអង្គចងចាំទំហំ 256GB និង 512GB ក្នុងនោះ ក៏មានទំហំ 16GB និង 1TB ផងដែរ។ ទៅលើរូបរាងវិញ Galaxy Z Fold8 Ultra មានទទឹង 72.8mm wide និងកម្រ៉ាស់ 8.9mm ខណៈដែលលាតអេក្រង់ពេញ គឺមានកម្រ៉ាស់ត្រឹមតែ 4.1mm ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានទម្ងន់ 215g។ និយាយពីថាមពលថ្មគឺមាសនទំហំ 5,000mAh ធំជាងមុនy 14% ប្រៀបធៀបម៉ូដែលមុនទំហំ 4,400mAh។ សម្រាប់ម៉ូដែលនេះ គឺជាម៉ូដែលដំបូងគេ ដែលមានការប្រើប្រាស់ថ្ម Silicon-Carbon (Si-C) battery។

Article image
ទៅលើប្រព័ន្ធសាក គឺលឿនជាងមុន គឺ 45W charging ខណៈដែលមុនត្រឹមតែ 25W។ សម្រាប់ការសាក 67% ប្រើពេលត្រឹមតែ 30 minutes ហើយក៏មាន Wireless charging ដែលល្បឿន 20W ក៏ដូចជា reverse wireless charging) ដូចគ្នា។ ស្មាតហ្វូន Z Fold8 Ultra ដំណើរការនៅលើ Android 17 ផ្អែកជាមួយ One UI 9 និង Wi-Fi 7 ក៏ដូចជា Bluetooth 6.0 support. ព្រមទាំងមាន IP48 សម្រាប់ការពារទឹក និងធូលីបានទៀតផង។ ម៉ូដែលថ្មីនេះ មានពណ៌ Graphite, Cream និង Violet ខណៈដែលនៅលើ Samsung.com មានពណ៌ Green Shadow។
Article image
Article image
Article image
Samsung បានដាក់សម្ពោជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Fold8 Ultra ហើយ