ស្វែងរកពួកយើង:

Samsung បានទិញយកប្រព័ន្ធបច្ចេកវិទ្យាផលិតឈីប 2nm Chip building tool ពី ASML សម្រាប់ការផលិតឈីប Exynos 2600

ដោយ

Koun Jab Luffy

15 មីនា 2025 12:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមប្រភពព័ត៌មានចុងក្រោយនេះ បាននិយាយថា Samsung បានធ្វើការទិញយកនូវឧបករណ៍ High-NA EUV ពី ASML ដែលជាក្រុមហ៊ុនផ្គត់ផ្គងផ្តាច់មុខនៅលើពិភពលោកសម្រាប់ឧបករណ៍ម៉ាស៊ីនប្រភេទមួយនេះ។ ហើយកាលពីដើមខែមីនានេះ Samsung ត្រូវបានគេរាយការណ៍ថា បានធ្វើការដឹកជញ្ចូននូវម៉ាស៊ីន TWINSCAN EXE:5000 High-NA EUV របស់ខ្លួនទៅកាន់សាខាក្រុមហ៊ុនដែលស្ថិតនៅក្នុងតំបន់ Hwaseong Campus របស់កូរ៉េខាងត្បូង ដែលត្រូវបានគេដឹងថា សម្រាប់ត្រៀមក្នុងការផលិតនូវបន្ទះឈីបជំនាន់ថ្មី គឺ Exynos 2600 ខ្នាត 2nm។
ដើមឡើយ Samsung ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផលិតបន្ទះឈីប Exynos 2500 ខ្នាត 2nm ដែលរំពឹងថា ប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី គឺ Galaxy S25 Series ប៉ុន្តែ ដោយសារតែមានបញ្ហាទៅលើផ្នែកបច្ចេកទេសមួយចំនួនទើបបណ្តាលឲ្យមានការអាក់ខានក្នុងការផលិតឲ្យទាន់ពេលវេលាសម្រាប់ប្រើនៅលើស្មាតហ្វូនរបស់ខ្លួន។
យ៉ាងណាមិញ បើតាមប្រភពព័ត៌មានចុងក្រោយបានបង្ហើបថា Samsung អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត និងប្រើបន្ទះឈីប Exynos 2500 ខ្នាត 2nm ដំបូងដរបស់ខ្លួននៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 7 និង Z Flip 7 ដែលនឹងមកដល់នៅចុងខែកក្តដា ឬដើមខែសីហា ឆ្នាំនេះ។
ទន្ទឹងនឹងនេះ ក៏មានសេចក្តីរាយការណ៍ថា Samsung ក៏នឹងមានលទ្ធភាពក្នុងការផលិត និងការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី គឺ Exynos 2600 ដែលផលិតតាមខ្នាតស្តង់ដារ 2nm process node នៅលើកំពូលស្មាតហ្វូនជំនាន់បន្ទាប់ គឺ Galaxy S26 Series ដែលចេញនៅដើមឆ្នាំ 2026 ផងដែរ។
Article image
ដូចនេះ រងចាំតាមដាន់ទាំងអស់គ្នា ថាតើ Samsung មានលទ្ធភាពក្នុងការផលិតបន្ទះឈីបជំនាន់ថ្មីតាមស្តង់ដារខ្នាត 2nm សម្រាប់ប្រើនៅលើឧបការណ៍ជំនាន់ថ្មីៗរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើការប្រើបន្ទះឈីបពីក្រុមហ៊ុន Qualcomm បានដែរ ឬទេ ក្រោយពីការទិញយកឧបករណ៍ High-NA EUV ពីក្រុមហ៊ុន ASML៕
Samsung បានទិញយកប្រព័ន្ធបច្ចេកវិទ្យាផលិតឈីប 2nm Chip building tool ពី ASML សម្រាប់ការផលិតឈីប Exynos 2600